ឆក់ត្រីក្នុងអន្លង់ផ្សោតដែលហាមឃាត់ នគរបាលឃាត់ខ្លួនជនសង្ស័យបានពីរនាក់

0
131

ខេត្តក្រចេះ៖    កម្លាំងសហគមន៍នេសាទកំពង់ក្បឿង សហការជាមួយឆ្មាំទន្លេប៉ុស្ដិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន បានចុះល្បាតក្នុងទន្លេ បានប្រទះឃើញបទល្មើសឆក់ត្រី ក្នុងអន្លង់ផ្សោត ហើយកម្លាំងល្បាតបានធ្វើការ រឹបអូស និងឃាត់ខ្លួនជនល្មើសទាំងពីរនាក់កាលពីព្រឹក ថ្ងៃពុធ ៨រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២៤ ខែកក្កដា ​ឆ្នាំ​២០១៩។

ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិងវត្ថុតាងកាលពីរសៀលថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២៩០១៩ ពាក់ពន្ធ័ករណីប្រើឧបករណ៍នេសាទ ឆក់ត្រីយ៉ាងសកម្ម នៅតំបន់ហាម​ឃាត់ ក្នុងទន្លេមេគង្គ ចំនុចភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ក្នុងទន្លេមេគង្គ ចំនុចភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

មន្រ្តីនគរបាលស្រុកសំបូរបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន២នាក់នេះ ឈ្មោះ សេង អឿន ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ថន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិត្បូងខ្លា ឃុំ អូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ចំណែកវត្ថុតាងដែលបានដកហូតរួមមាន៖ ទូកស្មាច់មួយគ្រឿងប្រវែង ៥.៩ម៉ែត្រ, ម៉ាស៊ីន១គ្រឿង, ម៉ាស៊ីប៊ូស៊ីកំលាំង២០សេស, អាគុយមួយ៧០អំពែរ ក្បាលឆក់មួយគ្រឿងម៉ាក5M-580000G Tosibaផងដែរ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ ក្រោយពីជំនាញរដ្ឋបាលជលផលបញ្ចប់ការសួរនាំរួច បាន​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here