បង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» ឃាត់ខ្លួនមនុស្ស១៥០នាក់

0
114

ខេត្តព្រះសីហនុ:  កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលា ដំបូងខេត្ត បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំក្នុងការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខារ៉ាអូខេ​ដ៏ធំមួយ​កន្លែងនៅកណ្តាលក្រុងព្រសីហនុ ដោយឃាត់មនុស្ស ប្រុសស្រីចំនួន១៥០នាក់ និងរឹបអូស ឧបករណ៍ប្រើប្រាស់គ្រឿងញៀនយ៉ាងច្រើន ។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងប្រើប្រាស់គ្រឿងញៀនទ្រងទ្រាយធំនេះ បានធ្វើឡើង​កាលពី​វេលាម៉ោង៣យប់ឈានចូល ថ្ងៃព្រហស្បតិ៍ ៩រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២៥ ខែកក្កដា ​ឆ្នាំ​២០១៩ នៅហាងខារ៉ាអូខេយីហោ «អូប៉ាម៉ា KTV» ស្ថិតនៅ

មន្រ្តីនគរបាល ក្រុងព្រះសីហនុ ដែលបានចូលរួម ប្រតិបត្តិការបង្រ្កាបទីតាំងប្រើប្រាស់គ្រឿង​ញៀនទ្រង់ទ្រាយធំដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណ:​បញ្ជាការ ឯកភាពខេត្តនេះ គឺ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ១៥០នាក់ក្នុងនោះមាន ស្រី៤៨នាក់ និង ៩៥ភាគរយ ជាជនជាតិចិន។ ក្នុងនោះដែរសមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាងមួយចំនួនធំមានជាអាទិ៍ជ្រញ់សម្រាប់ ប្រើគ្រឿងញៀនចំនួន ៣៥ជ្រញ់ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំ។

ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ  បានមាន​ប្រសាសន៍ឲ្យដឹងថាយ៉ាងណាក្នុង ករណីនេះសមត្ថកិច្ចជំនាញ​កំពុងធ្វើការបែកចែក​ឲ្យបាន​ច្បាស់​លាស់រវាងអ្នក ធ្វើការ អ្នកបម្រើ អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿង​ញៀនក្នុងហាងខារ៉ាអូខេ ជាពិសេសម្ចាស់ទីតាំង មួយនេះដើម្បីងាយស្រួលសមត្ថកិច្ចជំនាញចាត់តាមនីតិវិធី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here