បុរសម្នាក់ ឆ្លងចូលទៅរកស្ពាយឈើនៅទឹកដីថៃ ត្រូវទាហានថៃបាញ់ ធ្លាយភ្លៅ​

0
100

ខេត្តព្រះវិហារៈ បុរសចំណាកស្រុកម្នាក់ លួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកស្ពាយឈើប្រណីតចេញពីទឹកដីថៃ មកកម្ពុជា តែត្រូវទាហានថៃបាញ់ បណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានច្បាស់ការថា ជនរងគ្រោះឈ្មោះ ជឹម យូឡុង ភេទប្រុស អាយុ២៦ឆ្នាំ (រងរបួស) ដោយសារសមត្ថកិច្ចថៃបាញ់ត្រូវចំនួន១គ្រាប់ចំគូទ ធ្លុះមកភ្លៅខាងឆ្វេង។

ប្រភពបន្តថា បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកនាំយកទៅជួយសង្គ្រោះជីវិតយ៉ាងស្ងាត់ៗនៅមន្ទីរពេទ្យខេត្តព្រះវិហារ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here