ស្រី្តជនចាតិស្វីសដេកស្លាប់ក្នុងផ្ទះសំណាក់ ៦៦ ទាល់តែស្អុយទើបដឹង

ព្រះសីហនុ​: ស្រ្តីជនបរទេសស្វីសម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ ៦៦ ធ្វើឲ្យភ្ញាក់ផ្អើល នៅថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ទល់មុខស្ថានកុងស៊ុលវៀតណាម ចំណោត តាខ្វាន់ ស្ថិតភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ដែលមានម្ចាស់ផ្ទះ ឈ្មោះ HEINER NARTIN ភេទ ប្រុស ជនជាតិ ស្វីស ( បច្ចុប្បន្ន មិននៅក្នុងស្រុកទេ ) ។

សាកសព ឈ្មោះ NATALIIA TIUNOVA ភេទ ស្រី ឆ្នាំកំណើត 08-01-1988 ជនជាតិ ស្វីស មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 65N 1504459 សុពលភាព ថ្ងៃទី 03-12-2019 មានទិដ្ឋាការលេខ EI 01084167 សុពលភាព ថ្ងៃទី 28-02-2017 ។

ជនគ្រោះបានចូលមក ជួលផ្ទះសំណាក់ខាងលើ បន្ទប់លេខ 107 ស្នាក់នៅជាខែ នៅថ្ងៃទី 27.9.2016 រហូតដល់ថ្ងៃទី 18.1.2017 ពេលរសៀលក៏បាត់មុខជនរងគ្រោះ មិនឃើញចេញពីបន្ទប់ដូចសព្វដង លុះព្រឹកថ្ងៃទីដល់20-01-2017 វេលាម៉ោង 9h00 នាទី ដោយមានការសង្ស័យ និងធំុក្លិនស្អុយផងអ្នកគ្រប់គ្រងផ្ទះសំណាក់ ក៏ទៅចាក់សោបន្ទប់មើល ទើបដឹងថា ជនរងគ្រោះដេក ស្លាប់ ក្នុងបន្ទប់បាត់ទៅហើយ ។

តាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញ បានឲ្យដឹងថា សាកសព ស្លាប់ដោយ គាំងបេះដូងរយះពេលពីរថ្ងៃមកហើយគ្មានអ្នកនាដឹង   ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *