ACU ចាប់ខ្លួន ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់

0
118

ខេត្តពោធិ៍សាត់៖  អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់ បានចុះទៅឃាត់ខ្លួនលោក ប្រធាន អនុប្រធាន និងមន្ត្រី នៃមន្ទីរដែនដីនគរូបនីយកកម្មនិងសំណង់ ខេត្តពោធិ៍សាត់ បន្ទាប់ពីស្រាវជ្រាវដឹងថា មនុស្សទាំង៣នាក់នេះ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ ៩និង៣៥នាទីព្រឹកថ្ងៃសៅរ៍ ១១រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់

យោងតាមប្រភពបានបញ្ជាក់ថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន*ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីសុរិយោដីខេត្តពោធិ៍សាត់
*ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីទទួលការងារសំណង់
*ទី៣៖ ឈ្មោះ តែ ប៊ុនថេង ជាមន្រ្តី មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចប្រាប់ដល់អង្គភាពព័ត៌មាន ដែលសុំមិនបញ្ចេញឈ្មោះ។

ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុង​ពោធិ៍សាត់ គ្រាដែលលោកប្រធាន អនុប្រធាន មន្ទីរ និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀតចាប់ខ្លួននៅក្នុងអង្គភាពតែម្តង៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here