សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់នៅភូមិចំរើនផល

0
119

ភ្នំពេញ៖ ក្រោមកាបញ្ជានិងចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនិងជាស្នងការនគបាលរាជធានីភ្នំពេញកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌមានជ័យដឹកនាំដោយ​ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បាន ឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ( សង្វៀងជល់មាន់) មួយកន្លែង ដែលស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩នេះ។

ក្នុងប្រត្តិបការបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនអ្នកភ្នាល់ជល់មាន់ចំនួន២នាក និងអ្នកញៀនល្បែងរាប់សិបនាំគ្នារត់ចោលម៉ូតូហុយដីសំពោង អ្នកខ្លះរត់ដួលធ្លាក់ ភក់ អ្នកខ្លះរត់ផ្លោះរបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅម្តុំនោះ ៕ នូសុភ័ក្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here