ចាប់បានហើយឃាតកវាយសម្លាប់ជន រងគ្រោះនឹងដែកបំពង់ទីប នៅហាងថតរូបល្អពេញចិត្ត

0
116
 ភ្នំពេញ៖ ជនដៃដល់ដែលបានវាយ សម្លាប់ជនរងគ្រោះ នៅក្នុងហាងថតរូបល្អពេញចិត្តកាលពីចុងខែឧសភាឆ្នាំ២០១៩ កន្លងទៅនោះ នៅពេលនេះកម្លាំងនគរបាលបានរួមដៃគ្នាតាមចាប់បានហើយ ដល់ខេត្តបន្ទាយមានជ័យ ជនដៃដល់កំពុងតែនាំខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅហាងល្អពេញចិត្ត ផ្ដិត និងថតរូប តាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសរងគ្រោះត្រូវជនដៃដល់វាយនឹងដែកបំពង់ទីប បណ្ដាលបែកក្បាលរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមនោះ។
មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ជនសង្ស័យបានធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន សាលីន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅវៀតណាម)។ ដោយឡែកជនដៃដល់ឈ្មោះ ឈុន ឌឹម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវ២៨៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ កញ្ញា អ៊ឹម ស្រីកែវ អាយុ២៤ឆ្នាំ មុខរបរនៅហាងខាងលើ ហើយត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់បានប្រើបំពុងទីបវាយលើបងប្រុសថ្លៃរបស់ខ្លួន នៅកន្លែងធ្វើការល្អ ពេញចិត្តផ្តិតរូប បណ្តាលឲ្យរងបួសយ៉ាងធ្ងន់ធ្ងរ និងបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងន់ផ្នែកក្បាល ហើយក្រុមគ្រួសារសម្រេចបញ្ជូលទៅប្រទេសវៀតណាម ប៉ុន្តែបានពាក់កណ្តាលផ្លូវ។ ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះ ជាមួយប្រពន្ធជនល្មើស ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល តែប្រពន្ធជនបង្ក។
ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក។ ជនសង្ស័យដែលប្រើបំពង់ទីបវាយមកលើបងប្រុសថ្លៃគាត់នេះ កើតចេញពីការប្រចណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន ដែលធ្វើការនៅហាងផ្តិតរូបជាមួយគ្នា ដែលប្រពន្ធជនល្មើសលេងសើច ជាមួយជនរងគ្រោះយ៉ាងមានភាពស្និតស្នាល។ ប៉ុន្ដែនៅថ្ងៃកើតហេតុនេះ ប្រពន្ធរបស់ជនបង្កមិននៅនោះទេ ពោលគាត់បានទៅស្រុកកំណើត ដោយសារឈ្លោះគ្នាជាមួយជនបង្ក៕ បញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here