បង្រ្កាបគ្រឿងញៀនទូទាំងប្រទេសថ្ងៃនេះ មាន ៥២ករណី ឃាត់ខ្លួន១២៥នាក់ ស្រី១៨នាក់

(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសមាន ៥២ករណី ឃាត់ខ្លួន១២៥នាក់ ស្រី១៨នាក់
១៖ ករណីជួញដូរ គ្រឿងញៀន៣០ករណី ឃាត់ខ្លួន៥៨នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន២១ករណី ឃាត់ខ្លួន៦៧នាក់។

យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន បានខិតខំអនុវត្ត តាមការណែនាំ របស់

សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា    ឆ្នាំ២០១៧ ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *