ជនជាតិនីសេរីយ៉ា៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោបញ្ជូនទៅតុលាការពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង ២០ គីឡូក្រាម

0
132
 ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោសាកសួរនឹងកសាងសំណុំ រឿងចប់សពគ្រប់ហើយ នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នេះបានបញ្ជូនខ្លួនជនជាតិនីសេរីយ៉ា៣នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនជាង ២០ គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់បន្ដតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ -ទី១ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ។ -ទី២ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ -ទី៣ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមជម្រាបថា កាលពីវេលាម៉ោង ២០ និង ០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០ គីឡូក្រោម និងឃាត់បុរសជនជាតិនីសេរីយ៉ា៣នាក់ត្រង់ចំណុចក្នុងផ្ទះយីហោ សំណាក់តូនី ផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សងា្កត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង ,លិខិតឆ្លងដែនចំនួន០៣ក្បាល, សាក់កាដូ (កាបូបស្ពាយ)ចំនួន០២ពណ៌ខ្មៅ០១,ពណ៌ខៀវ០១),ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNGS8+ពណ៌ខ្មៅ០១ ,NOKIA ចុចពិលពណ៌ខ្មៅចំនួន០១,NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១)និង ឯកសារមួយចំនួន ៕ M C N បញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here