សឿងមែនលួចម៉ូតូសិស្សបាន៤គ្រឿងដឹកតាមរថយន្តយកទៅទម្លាក់ឲ្យបក្ខពួកជិះបន្តនគរបាលចាប់បានម្នាក់

0
112

ខេត្តក្រចេះ: ជនសង្ស័យម្នាក់ឈ្មោះ  ណាង ភារី ហៅទី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ​ភូមិ​រហា ឃុំស្រែចារ ស្រុកស្នួល បានលួចម៉ូតូរបស់សិស្សសាលាចំនួន ៤គ្រឿង ពីផ្ទះរៀនកួរមួយ​កន្លែង ក្នុងភូមិ​ត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ កាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តែក្រោយមកត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងចាប់ខ្លួនបានយកសាកសួរ ហើយខ្លួនគេ​បាន​ឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំង៤គ្រឿងនោះមែន។

មន្រ្តីនគរបាល ក្រុងក្រចេះបានឲ្យដឹងថា សកម្មភាពលួចម៉ូតូទាំង ៤គ្រឿងនោះ ជនសង្ស័យ​បាន​ដឹកតាមរថយន្ត និងយកទៅទម្លាក់នៅផ្លូវលំមួយកន្លែងត្រង់ចំណុចវាលអណ្តាសមាន​ព្រំប្រ​ទល់ជាប់នឹងឃុំដា និងឃុំកន្ទួត ស្រុកចិត្របុរី ដើម្បីឲ្យគ្នីគ្នាជាបក្ខពួករបស់គេនៅ​ចាំ​ទទួលជិះជម្លៀសគេចបន្ត។ ក្រោយមកនៅចំណុចនោះ នគរបាលទៅដល់បានរក​​ឃើញមាន​ស្លាកលេខម៉ូតូចំនួន៣ដែលក្រុមជនសង្ស័យបានកាច់ពីម៉ូតូមូរឲ្យតូចទម្លាក់ចោលនៅតាមជាយផ្លូវ។
ប្រភពដដែលបានឲ្យដឹង​​ទៀតថា លុះមកដល់រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំង នគរបាលក្រុងក្រចេះបានបន្តការចុះទៅឆែកឆេរលំនៅឋានរបស់ជនម្នាក់នេះ នៅចំនុច ភូមិ​រហា ឃុំស្រែចារ ស្រុកស្នួល និងបានរកឃើញមានម៉ូតូម៉ាកហុងដា​ឌ្រីមសេ១២៥មួយគ្រឿង​ទៀត​ពាក់​​ស្លាក​លេខភ្នំពេញ 1HU-7500ដែលជនសង្ស័យលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន​ត្រូវបានដកហូត។ ដោយឡែកម៉ូតូរបស់សិស្ស៣គ្រឿង​ដែលពួកគេ បានធ្វើសកម្មភាពលួច​និងជិះ​​ជម្លៀសទៅបាត់នោះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងក្រចេះកំពុងតែតាម​ស្រាវជ្រាវ និងតាមចាប់ខ្លួនបក្ខពួកជាបន្តទៀតខណៈសមត្ថកិច្ចរឹបអូសវត្ថុតាងរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងចំណុះ១២កៅអី ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2J-1354 ផងដែរនោះ ៕សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here