ប្រទះឃើញបុរសជនជាតិអូស្រ្តាលីម្នាក់ ស្លាប់ដោយធ្លាក់ពីលើសណ្ឋាគារ

0
127

ខេត្តព្រះសីហនុៈ ភាពភ្ញាក់ផ្អើលមួយ បានកើតមានឡើង នាវេលាម៉ោង២និង០៥នាទីថ្ងៃរសៀល ថ្ងៃពុធ ១៥ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ មាន​ ខណៈដែលបងប្អូន ប្រជាពលរដ្ឋបានប្រទះឃើញសាកសព​បុរសជនជាតិ​អូស្រ្តាលីម្នាក់ បានដេកស្លាប់គ្មានពាក់អាវនៅចំណុចការដ្ឋានមួយកន្លែង ជាប់ សណ្ឋាគារ ហ្គោបូ ស្ថិតក្នុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយធ្លាក់ លើសណ្ឋាគារ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ DIXON NICHOLAS GREGORY ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PA8544457 ហួសសុពលភាពថ្ងៃទី 19-01-2023 មានទិដ្ឋការលេខ EI01547404 ហួសសុពលភាពថ្ងៃទី 12-07-2019 ។

បច្ចុប្បន្នសាកសពបុរសរូបនេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ដើម្បីដឹងពីមូល​ហេតុ​នៃការស្លាប់របស់ជនជាតិអូស្រ្តាលីរូបនេះ រួចសមត្ថកិច្ចនឹងធ្វើការទំនាក់​ទំនងទៅ​ក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here