ទុស្សេចរន្តអគ្គិសនីបង្កជាអគ្គិភ័យក្នុងផ្សារ អូឡាំព្យ៉ា ប្រើឡានទឹក៣២គ្រឿងទើបរលត់

0
136

ភ្នំពេញ: មានករណីអគ្គិភ័យឆេះ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា ត្រង់ចំណុចជាន់ក្រោមដី (សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ករណីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្សារអូឡាំព្យ៉ា ដែលផ្ទៃក្រឡាបន្ទប់ដែលឆេះ មានបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង២០ម៉ែត្រ សម្ភារ:ខូចខាតគ្រឿងសំណង់មួយចំនួន ប៉ុន្តែមិនបង្កឲ្យមានរងរបួស ឬស្លាប់នោះទេ។

សមត្ថកិច្ចក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដង ប្រើប្រាស់ទឹកអស់ចំនួន ៣៨,៤០០០ម៉ែត្រគូប (សាមសិបប្រាំបីម៉ឺនបួនពាន់ម៉ែត្រគូប) និងចំណាយពេលជាង៣ម៉ោងទើបភ្លើងរលត់ទាំងស្រុង៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here