ស្រី្តពីរនាក់បើករថយន្តចេញពីក្លិប ត្រូូវខ្មាន់កាំភ្លើងតាមបាញ់របួស ធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញ៖​ខ្មាន់កាំភ្លើងពីរនាក់បានជិះម៉ូតូដេញបាញ់ ស្រ្តី២នាក់ដែលកំពុង បើករថយន្តចេញពីក្លឹប Mango បណ្តាលឲ្យរងរបួសធ្ងន់និង ស្រាល ហើយខ្មាន់កាំភ្លើងគេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧លុះនៅជិតធនាគារកាណាឌីយ៉ា កែងចូលទៅផ្សារ អូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ។

នារីរងគ្រោះម្នាក់ឈ្មោះ​ស៊ន បូលីន អាយុ២៨ឆ្នាំដែលរងរបួសស្រាល នៅក្នុងនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បាននិយាយ ថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះវិញ។ខណៈដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ មកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានធ្វើការបាញ់ប្រហារ មកលើរថយន្តពួកគនាបណ្តាលរងរបួស ធ្ងន់ម្នាក់ និងស្រាលម្នាក់។

នារីរងគ្រោះបន្តថា បន្ទាប់ពីបាញ់រះហើយពួកគាត់បានព្យាយាមបើករថយន្តរត់ តែខណៈកំពុងបើករថយន្តរត់បានប្រមាណជា ៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តនេះម្តងទៀតរួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ៕  អូន  ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *