ឃាត់ខ្លួនជនជាតិចិន១២៧នាក់ ប្រព្រឹត្តបទល្មើសជំរឹតទារប្រាក់តាមប្រព័ន្ធអិនធឺណែត

0
117

ខេត្តព្រះសីហនុ: កម្លាំងសមត្ថកិច្ចចម្រុះបាន បើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ ដោយឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិន ដែលប្រព្រឹត្តិបទល្មើសជាក្រុមក្នុងសង្គមងងឹតចំនួន ១២៧នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធឺណែត (VOIP) ។

ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននេះ ធ្វើឡើងនៅសង្កាត់មួយចំនួនក្នុងក្រុងព្រះសីហនុកាលពីព្រឹក ថ្ងៃ ពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ ដោយមានកិច្ចសហការពីនគរបាលជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលពីប្រទេសចិន និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ផងដែរ ។

មន្រ្តីនគរបាលចុះបង្រ្កាបបទល្មើសខាងលើបានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនជាតិទាំង១២៧នាក់ខាងលើ សមត្ថកិច្ច បានរឹបអូសបានវត្ថុតាងមួយចំនួនមានគ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងបទល្មើសខាងលើជាច្រើនគ្រឿងទៀតផង ។

បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនទាំងអស់រួមទាំងវត្ថុតាងដែលរឹបអូសបាននោះ ត្រូវបានបញ្ជូនបន្តទៅផ្នែកជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាមួយភាគីចិន  ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here