ភ្នំពេញ៖ នាម៉ោង២រំលងអធ្រាត្រថ្ងៃទី២១ ខែមករាឆ្នាំ២០១៧ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើប សុវណ្ណា ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែជនសង្ស័យបានប្លន់និងបាញ់ ប្រហារដល់មុខផ្ទះ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង១គ្រឿងបានធ្វើសកម្មភាព ទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ ពេលចុះបើកទ្វារ ស្រាប់តែពេលនោះ ជនរងគ្រោះម្នាក់ទៀតដែលនៅ ក្នុងរថយន្តម៉ាកLexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-8799 ចេញមកពីក្លឹប Epic មកផ្ទះបាន បើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តង បណ្តាលឲ្យរងរបួសទាំង៣នាក់ តែម្តង។ បន្ទាប់មកក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ទើបសមត្ថកិច្ចមូលដ្ឋានទៅដល់។
រីឯជនរងគ្រោះទាំង៣នាក់ត្រូវបានបានក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ៕ អូន ធួក