ស្រ្តីវ័យជាង២០ឆ្នាំម្នាក់លោតសម្លាប់ខ្លួនកម្ពស់៣ជាន់ នៅផ្សារអ៊ីអន២

0
113

ភ្នំពេញ៖ ស្រ្តីវ័យជាង២០ឆ្នាំម្ណាក់ បានលោតសម្លាប់ខ្លួនពិលើអគារចំណតរថយន្តជាន់ទី៣អគារផ្សារទំនើបAEON2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដែលករណីនេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ​ជា១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០១៩ ។

នារីរងគ្រោះមិនទាន់ស្គាលអត្តសញ្ញាណ និងមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យនាងធ្វើអត្តឃាតនោះទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៍ផ្កាឈូក ខោជើងវែង  សម្បុរស និងសង្ស័យមានវិបត្តផ្លូវចិត្តអ្វីមួយតែប៉ុណ្ណោះ ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here