ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទ សមគំនិត និងទទួលផលចោរកម្ម

0
109

ភ្នំពេញៈ នៅថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧និង៤០នាទីយប់ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពីបទ៖ សមគំនិត និងទទួលផលចោរកម្ម (ទិញស្លាកលេខ រថយន្តពាក់ព័ន្ធអំពើលួច) ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២២៣ ក្រុម១៣ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងក្នុង វត្តស្ទឹងមានជ័យ ក្រុម១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

វច្ច្ុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងសមត្ថកិច្ចសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ សុភក្ត្រ

LEAVE A REPLY

Please enter your comment!
Please enter your name here