អគ្គិភ័យលេបត្របាក់ស្នាក់ការចាំកូនឈើអូររទេះភ្លូក អស់ស្ទើរទាំងស្រុង

0
123

ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃ ពុធ ៦រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានឆាបឆេះ ស្នាក់ការ ចាំកូនឈើចំណុចអូររទេះភ្លូកយ៉ាងសន្ធោសន្ធៅស្ថិតនៅភូមិទទឹងថ្ងៃឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចអះអាងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយបំផ្លាញស្នាក់ការចាំកូនឈើខាងលើមានទទឹង១២ម៉ែត្រ× ២០ ម៉ែត្រធ្វើអំពើឈើដំបូលប្រក់ស័ង្កសីព្រមទាំងរបស់របរនៅក្នុងនោះរួមមាន ៖
ម៉ូតូមួយគ្រឿងនិងរបស់របរផ្សេងៗជាច្រើនទៀតត្រូវបានអគ្គិភ័យលេបត្របាក់យកអស់ទាំង

ស្រុងតែម្ដងតែសំណាងល្អមិនរាលដាលដល់កន្លែងផ្សេងទៀតនោះឡើយហើយក៏គ្មានមនុស្សណាម្នាក់បាត់បង់អាយុជីវិតដែរ ។

ភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងសហការ និងកម្លាំងអធិការរដ្ឋានស្រុកថ្ពង បានយករថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកជួយបាញ់ទឹកពន្លត់ផងដែរ ក៏ប៉ុន្តែត្រូវបានអគ្គិភ័យឆាបឆេះស្ទើរ អស់ទាំងស្រុងទៅហើយទើបមកដល់។ក្រោយពេលកើតហេតុអ្នកសារព័ត៌មានពុំអាចសុំសាកសួរព័ត៌មានលម្អិត ទៅនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូកបាននោះទេដោយទូរស័ព្ទពុំចូល ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here