មានប្រពន្ធកូនហើយល្បួងក្មេងស្រីអាយុ១២ឆ្នាំឡើងលើផ្ទះរំលោភសេពសន្ថវៈបានសម្រេច

0
106

ខេត្តក្រចេះ: បុរសស្រេកឃ្លានតណ្ហាម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយ ត្រូវបានកម្លាំងនគរបាលស្រុកសំបូរ ចាប់ខ្លួន តាមពាក្យបណ្តឹង របស់ក្មេងស្រីរងគ្រោះជាអនិតិជនអាយុ១២ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ បានសម្រេចនៅលើផ្ទះជនសង្ស័យ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃ សុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកសំបូរបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ រឹម ស៊ីនួន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បានចាប់រំលោភសេពសន្ថវៈ ក្មេងស្រីឈ្មោះ ផ.ភ  អាយុ ១២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ នៅក្នុងបន្ទប់លើផ្ទះរបស់ជនសង្ស័យ បន្ទាប់ពីជនសង្ស័យល្បួងក្មេងស្រីរងគ្រោះឲ្យឡើងលើផ្ទះរបស់ខ្លួន ហើយឃើញមានឱកាសល្អ ក៏ចាប់រំលោភរហូតបានសម្រេចតែម្តង ។

ក្រោយពេលកើតហេតុជីដូនជនរងគ្រោះ បានដឹងរឿងក៏មកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគ្រៀង ហើយភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យខាងលើរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី។ រីឯក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បន្ទាប់ពីឃើញមានឈាមហូរតាមទ្វារមាសយ៉ាងច្រើន ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here