ឪពុកចាប់រំលោភកូនស្រីប្រពន្ធចុងអាយុ៩ឆ្នាំបានសម្រេចនៅគុម្ពចេកពេលប្រពន្ធមិននៅផ្ទះ

0
106

ខេត្តព្រះវិហារ: បុរសស្រេកឃ្លានតណ្ហាម្នាក់ត្រូវបាននគរបាលមូលដ្ឋានចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់កូនស្រីប្តីដើមរបស់ប្រពន្ធជាអនិតិជនរំលោភសេពសន្ថវៈរហូតបានសម្រេច គ្រាដែលប្រពន្ធមិននៅផ្ទះ ។

ហេតុការណ៍នេះកើតពីវេលាម៉ោង ៤ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចគុម្ពចេក ក្រោយផ្ទះជនរងគ្រោះប្រមាណជាង១០ម៉ែត្រ ស្ថិតនៅខេត្តព្រះវិហារ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ.ស អាយុ៩ឆ្នាំ មុខរបរ សិស្ស រសនៅក្នុងបន្ទុករបស់ជនសង្ស័យឈ្មោះ ម៉ល ភារ: អាយុ៣៥ឆ្នាំ មុខរបរកសិក អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុ ត្រូវជាឪពុកចុង ។ មុនពេលកើតហេតុ គ្រាដែលម្តាយនាងមិននៅផ្ទះ ឪពុកចុងបានទៅចម្ការចេកក្រោយផ្ទះនៅចម្ងាយប្រមាណជាង១០ម៉ែត្រពីផ្ទះ ។ លុះបានមួយសន្ទុះឪពុកចុងកំហូចរូបនេះបានប្រើល្បិចហៅកូនស្រីជាជន រងគ្រោះឲ្យយកកាំបិតទៅកាប់ផ្លែចេក ហើយពេលកូនស្រីយកកាំបិតទៅឲ្យ ក៏ចាប់នាងរំលោភរហូតបានសម្រេច បើទោះបីនាងខមរើបម្រះនិងស្រែកឲ្យគេជួយក៏ដោយក៏មិនរួចពីកណ្តាប់ដៃឪពុកល្មោភកាមនេះដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយរំលោភរួចឪពុកចេញទៅក្រៅបាត់ ហើយពេលម្តាយនាងមកផ្ទះវិញនាងបានយំរ៉ាយរ៉ាប់ប្រាប់រឿងនេះឲ្យដឹង ទើបម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋានឲ្យចាប់ខ្លួនប្តីកំហូចរូបនេះទៅផ្តន្ទាទោសតាមច្បាប់។ ចំណែកក្មេងស្រីរងគ្រោះត្រូវម្តាយនិង មន្ត្រីកិច្ចការនារីស្រុក នាំទៅកាន់មន្ទីរពេទ្យខេត្តព្យាបាលរបួស ព្រោះឈាមហូរតាមទ្វារមាសខ្លាំងពេក ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here