មានវិបត្តិនៅក្នុងគ្រួសារបានបីកូនតូចម្នាក់មកលើស្ពានព្រះមុនីវង្សបំរុងនឹងលោតទឹក

0
107

ភ្នំពេញៈស្ត្រីម្នាក់សង្ស័យមានវិបត្តិនៅក្នុងគ្រួសារបានបីកូនតូចម្នាក់មកលើស្ពានព្រះមុនីវង្សបំរុងនឹងលោតទឹកសម្លាប់ខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 10 និង 30 នាទីព្រឹកថ្ងៃទី 29 ខែសីហា ឆ្នាំ 2019 ស្ថិតនៅត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នារីដែលមកបម្រុងលោតទឹកនៅលើស្ពានព្រះមុនីវង្សមានឈ្មោះជា សុផាវង់ ភេទស្រី អាយុ 28ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅនិកូនប្រុសម្នាក់អាយុជាង1ខួប។ចំណែកឯប្ដីមានឈ្មោះលឹម ចាន់វាសនាមុខរបរជាងទង ស្នាក់នៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីរូបនេះបានបីកូនប្រុសម្នាក់អាយុ 1 ខួបជាងបានធ្វើដំណើរចេញពីខាងច្បារអំពៅឡើងមកលើស្ពានព្រះមុនីវង្សចាស់ក្នុងទិសដៅពីកើតទៅលិច លុះធ្វើដំណើរដល់ពាក់កណ្តាលស្ពានដោយមានការយំសោកផងនិងបីកូនតូចអាយុទើបតែ១ខួបជាងបានសម្លឹងមើលទៅលើផ្ទៃទឹក ខណៈពេលនោះកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតនៅក្នុងមូលរដ្ឋានក៏បានប្រទះឃើញនារីខាងលើមានការសង្ស័យក៏បានធ្វើការឃាត់ខ្លួនទាំងម្ដាយទាំងកូនមកកាន់នគរបាលប៉ុស្តិ៍ច្បារអំពៅ 2 ដើម្បីធ្វើការសាកសួរនាំបន្ទាប់មកក៏បានដឹងថាស្ត្រីខាងលើមាមវិបត្តិដោយសារក្រុមគ្រួសាររស់នៅមិនចុះសម្រុងគ្នាក៏មានចិត្តមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការទាក់ទងទៅក្រុមគ្រួសាររួមទាំងប្ដីមកកាន់នគរបាលប៉ុស្តិ៍ច្បារអំពៅ 2លុះពេលប្តីមកដល់មិនបាននិយាយលួងលោមនឹងអាណិតអាសូរ្យដល់ប្រពន្ធកូនទេហើយក៏បានប្រាប់ថាមានវិបត្តិក្នុងគ្រួសារដោយរស់នៅមិនចុះសម្រុងគ្នាគាត់ចង់ធ្វើអីក៏ធ្វើទៅគាត់មិនខ្វល់ហើយក៏សមត្ថកិច្ចធ្វើការសម្របសម្រួលម្ដាយក្មេកនិងបងថ្លៃបាននាំស្ត្រីនិងកូនតូចទៅផ្ទះដើម្បីធ្វើការដោះស្រាយគ្នា៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here