កម្មករ​សំណង់​ជនជាតិខ្មែរម្នាក់ត្រូវផ្ទាំងថ្មធ្លាក់សង្កត់លើ​ស្លាប់​ភ្លាមៗ​នៅក្នុង​ការដ្ឋាន

0
118

ប្រទេស​ថៃ ៖ កម្មករ​សំណង់​ជនជាតិខ្មែរម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ការដ្ឋាន នៃ​ខេត្ត​សមុទ្រ​សា​ខន បន្ទាប់ពី​ត្រូវបាន​ផ្ទាំង​ជញ្ជាំង​ស៊ីម៉ងត៍​នៅក្នុង​អគារ​កសាង​នោះ បាក់​ធ្លាក់​សង្កត់ពីលើ ដោយ​គ្មាន​នរណាម្នាក់​អាច​ចូលទៅ​ជួយ​បាន​ទាន់ ​កាលពីវេលា​ម៉ោង៨និង២០នាទីព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​ឯក​ឆៃ ១៣៩ ក្នុង​ឃុំ​បាង​ណាំ​ជឺ​ត ស្រុក​មឿង ខេត្ត​សមុទ្រសា​ខន​ ប្រទេស​ថៃ ដែល​ទីតាំង​នេះ​ត្រូវបាន​កសាងឡើង​តាមរបៀប​ផ្ទះសំណាក់កម្ពស់ ២ជាន់។​

ក្រុមកម្មករបាន​និយាយថា នៅ​ព្រឹក​នោះ គេ​បានឃើញ​កម្មករ​ខ្មែរ​ម្នាក់​ ឈ្មោះ អូ សា​អ៊ុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ បាន​ឡើងទៅ​គាស់​ជ ញ្ជាំង​នៅ​ជាន់​ខាងលើ​តែម្នាក់ឯង ដោយ​មិនទាន់​ឃើញ​មាន​កម្មករ​ណាម្នាក់​ឡើងទៅ​ជួយ​នោះទេ។​ ក្រោយមក​ស្រាប់តែ​ជញ្ជាំងថ្មមួយផ្ទាំងធំ​ដែល​គេ​កំពុង​គាស់ បាន​របើក​ឡើង​ធ្វើឲ្យរុញ​ច្រាន​ពលករ​ខ្មែរ​រូបនោះ​ធ្លាក់​មក​ដីហើយ​ផ្ទាំងថ្ម​ជញ្ជាំង​ក៏​បាន​ធ្លាក់​មក​តាម​ក្រោយ សង្កត់ពីលើ​ខ្លួន​ពលករ​រូបនោះ​តែម្តង។​

ពេលឃើញដូច្នេះក្រុម​កម្មករ​ដូចគ្នា​បាននាំគ្នាលើកផ្ទាំងថ្មចេញ តែពលករ​ខ្មែររូបនេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​គេ​បាន​រាយការណ៍​ទៅ​កម្លាំង​តម្រួត​ថៃឲ្យ​ចុះទៅពិនិត្យ ដើម្បី​នាំ​សព​ទៅ​រក្សាទុក និង ចាត់ចែង​បញ្ជូន​ទៅកាន់​ស្រុកកំណើត​នៅកម្ពុជាវិញដើម្បី​រៀបចំ​ធ្វើ បុណ្យ​តាម​ប្រពៃណី៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here