កម្លាំង​សមត្ថកិច្ច​ ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ទី​៣​ ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿង ញៀន

0
107

​ ភ្នំពេញ..កម្លាំង​សមត្ថកិច្ច​ ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​ទី​៣បាន​
ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿង
ញៀនដែល ហេតុ​ការណ៍​ឃាត់ខ្លួន​នេះ​បានកើតឡើង​ នៅ​វេលាម៉ោង​១១និង០៥នាទី​ ថ្ងៃទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ នៅចំនុច​ ម្តុំ​ផ្សារ​ដី​ថ្មី​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។
​ ជនសង្ស័យ​ ទី​១​មានឈ្មោះ​ យិ​ន​ សុផល​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ស្នាក់នៅ​ ម្តុំ​ផ្សារ​ដី​ថ្មី​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​
​ ទី​២មាន​ឈ្មោះ​ ឈិត​ ឡាង​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់នៅ​ផ្ទះជួល​ ម្តុំ​ផ្សារ​ដី​ថ្មី​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​
​ ដកហូត​ ថ្នាំ​ប្រភេទក្រាម​ ស​ថ្លា​ចំនួន​៣កញ្ចប់​តូច​ធំ​ សង្ស័យ​ជា​សារធាតុ​ញៀន​
​ តាម​សម្តី​ លោក​ ឯម​ភារី​ នាយ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣​ បានអោយដឹងថា​ មុន​និង​ឈាន​ទៅ​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​២នាក់​នេះបាន​ គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​ ព្រម​ទាំង​រូប​លោក​ផ្ទាល់​ គឺ​បានដឹក​នាំកម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ និង​ការពារ​សុវត្តិ​ភាព​ជូន​ប្រជាពលរដ្ឋ​ ខណៈ​មកដល់​ចំនុចខាងលើ​ ក៍ប្រទះ​ឃើញ​ បុរស​២នាក់​ កំពុងតែ​ឈរនៅ​ ទី​ទួល​ ហើយ​ដោយ​ឃើញ​កម្លាំង​សមត្ថកិច្ច​ បុរស​ទាំង​២នាក់​ មាន​ អាកប្បកិរិយា​ គួរអោយ​សង្ស័យ​ ទើប​កម្លាំង​សមត្ថកិច្ច​ សុំ​ធ្វើ​ការ​ ឆែកឆេរ​ ស្រាប់​តែ​រក​ឃើញ​ ថ្នាំ​ប្រភេទក្រាម​ស​ថ្លា​ ចំនួន​បី​កញ្ចប់​តូច​ធំ​ ទេីប​នាំខ្លួនយក​ទៅ​សាកសួរ​ នៅ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ តែម្តង​ ។
​ នៅ​ចំពោះ​មុខ​ សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាពថា​ ថ្នាំ​ញៀន​ទាំង​នេះ​ ពិត​ជា​របស់​ ពួកគេ​ពិត​ប្រាកដមែន​ ដោយ​ពួក​គេ​ ស៊ី​ស្នួល​លក់​បន្ត​អោយ​គេ​ ក្នុង​មួយ​កញ្ចក់​ តំលៃ​ចំនួន​២ម៉ឺន​រៀល​ ។
​ ក្រោយពេលកើតហេតុ​ បន្ទាប់​ពី​ សាក​សួរ​រួចហើយ​ ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​ បញ្ជួនខ្លួន​ទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ ៕ នូសុភ័ក្

LEAVE A REPLY

Please enter your comment!
Please enter your name here