លួចគេបានវាគ្រាន់បេីម្ចាស់គេទាន់វាក្រែល!

0
121

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុសិ៍នគរបាលចោមចៅធ្វេីការឃាត់ខ្លួនបន្ទប់ពីធ្វេីសកម្មភាពលួចគាស់បន្ទបជួលត្រូវបានបងប្អូនប្រជាពលរដ្ឋឃាតខ្លួនបាន កាលពីវេលាម៉ោង ៧និង៤០ នាទី ថ្ងៃទី៥ កញ្ញា ២០១៩ចំណុចផ្ទះណែត ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្នគរបាលខណ្ឌពោធិ៍សែនជ័យចបានអោយដឹងថា ជនសង្ស័យឈ្មោះ ផូ លាងហាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរប មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយមិត្តភក្ដិ ម្ដុំការណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផន ស្រីពេជ្រ អាយុ ១៩ ឆ្នាំភេទ ស្រី មុខរបរ បគ្គលិក ណែត ស្នាក់នៅផ្ទះណែត ក្នុងភូមិ ត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈដកហូតបានមាន កូនកាំបិតចិតបន្លែមុខពីរ ចំនួនមួយ
ទូរស័ព្ទ Nokia អិនចុចពិល ចំនួនមួយ គ្រឿង ។ រីឯសម្ភារៈបាត់បង់ ប្រាក់រៀលចំនួន ៣ ២០០ ០០០៛ (បីលាន ពីរសែនរៀល) និង ប្រាក់ដុល្លា ៥០$ (ហាសិបដុល្លា)។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here