ចេះតែឆ្ងល់ប្រពន្ធមិនទៅផ្ទះរកប្តីសោះ តាមទៅមើលពុទ្ធោ ម៉ែប្រពន្ធកំពុងឱបប្រុសថ្មី

0
124

ភ្នំពេញ ៖ ឆ្ងល់អើយឆ្ងល់ ប្រពន្ធទៅធ្វើការនាទីក្រុងភ្នំពេញបាត់ មិនដែលនឹកនាមកផ្ទះរកប្តីដែលកំពុងរងចាំនៅផ្ទះឯស្រុកសោះ មួយរយៈចុងក្រោយនេះ ធម្មតា ទើបរៀបការថ្មោងថ្មី មនុស្សប្រុសស្រី មិនចាញ់ស្រតាំងម៉ែ សង្ស័យណាស់មានតែទៅតាមមើល ដល់បន្ទប់ជួល ពុទ្ធោ ! ម៉ែប្រពន្ធកំពុងដេកឱបប្រុសថ្មី ក្នុងបន្ទប់ជួលយ៉ាងផ្អែម ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ផ្អើលផ្ទះជួល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមអ្វីបុរសឈឺចិត្តក្នុងរឿងខាងលើហៅ ស្រីកាកី ផឹតប្តីលួចដេកឱបប្រុសថ្មី មានឈ្មោះ ទិត្យ សុផាត អាយុ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើត ភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកសាហាយ ឈ្មោះ ស៊ង វ៉ាន់ឆៃ អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ។ រីឯប្តីមានឈ្មោះ អន សឿន អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

តាមការរៀបរាប់ពីបុរសជាប្តី ទាំងអួលដើមក ថា គាត់បានរៀបការជាមួយ ស្ត្រីរូបនះ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ចូលតាមផ្លូវ ទៅតាមច្បាប់ ថ្លៃបណ្តាការ ១៥០០ដុល្លា រៀបការសំពះផ្ទឹមលោកមេបាចាស់ទុំសងខាង ហើយក្រោយពីរៀបការនឹងគ្នាហើយ ប្រពន្ធមកបន្តធ្វើការងារនៅភ្នំពេញ ចំណែកខ្លួនជាប្តី ធ្វើការងារដែរ តែនៅចាំផ្ទះឯស្រុក ស្រុកតែមួយរយៈចុងក្រោយនេះ ប្រពន្ធមិនដែលឃើញទៅរកប្តីសោះ ដូចសោះអង្គើយ ហាក់បីដូចជាគ្មាននឹកនារឿងរួមដំណេកសោះ កាន់តែសង្ស័យ មិនអស់ចិត្ត ធ្វើដំណើរចេញពីស្រុក តាមមករកដល់បន្ទប់ជួល នៅព្រលប់ថ្ងៃទី០៥ ខែកញ្ញា គ្រាន់តែរុញទ្វារបន្ទប់ ពុទ្ធោ ! ប្រពន្ធខ្ញុំកំពុងបង្កើតភាព ផ្អែម ឱប ជាមួយប្រុសផ្សេង តូចចិត្ត ប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ឃាត់ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីធ្វើកិច្ចសន្យា លែងលះស្នេហ៍ ៕ សុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here