ប្រទះឃើញសពស្រ្តីមិនស្គាល់អត្តសញ្ញណវ័យជាង៤៥ឆ្នាំម្នាក់អណ្តែតទឹកព្រែក

0
104

ខេត្តកណ្តាល: ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រីម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទ្វារបិទបើកទឹកស្ពានព្រែកហាស់ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល  រួចបាននាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ភេទស្រីអាយុប្រហែលជាង៤៥ឆ្នាំ កម្ពស់១៦០ស.មសម្បុរ ជ្រះ ទងត្រចៀកផ្នែកខាងស្តាំចោះរន្ធទងត្រចៀកខាងឆ្វេងមានពាក់ក្រវិលរាងដូចផ្កាឈូកត្បូងពណ៌សមានធ្មេញមាសចំនួនពីរនៅផ្នែកខាងក្រោម ពាក់អាវយឺតដៃខ្លី ក បើក ពណ៌ផ្កាឈូក មានរូបសត្វហើរចំនួន៧។ នៅផ្នែកខាងស្តាំ មានរូបដើមឬស្សី នៅផ្នែកខាងឆ្វេងមានឡេវបិទក ខាងមុខចំនួន២ ពណ៌ខ្មៅស្លៀកសារុងពុម្ភផ្កា ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញសាកសពអណ្តែតទឹកមួយនៅម្តុំស្ពានព្រែកហាស់ក្នុងភូមិព្រែកស្វាយ។ ពេលទទួលបានព័ត៌មាននេះ​ភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញនគរបាលស្រុក គ្រូពេទ្យមណ្ឌលសុខភាពឈើទាល អាជ្ញាធរមូលដ្ឋានចុះពិនិត្យឃើញសាកសពនឹងបានបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាករណីឃាតកម្មឡើយ ហើយបានសន្និដានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។

សាកសពស្រ្តីរងគ្រោះរូបនេះត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបញ្ចុះនៅវត្តស្រែអំពិល រង់ចាំសាច់ញាតិមកទំនាក់ទំនង ជាក្រោយ ៕ អូន  ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here