សុំជានាជាមួយប្រពន្ធវិញ ប្រពន្ធមិនឲ្យជួបមកផ្ទះវិញបញ្ចប់ជីវិតដោយចងក

0
120

ខេត្តកំពង់ចាម ៖ ដោយសារតូចចិត្តប្រពន្ធ​លែង​ ហើយ​​ចង់​ជួប​​​កូន​ប្រពន្ធ​វិញ តែ​ភាគី​ខាង​ស្រី​មិនឲ្យ​ជួប​ ធ្វើឲ្យបុរសម្នាក់ ​សម្រេច​ចិត្ត​ចង.ក ​ធ្វើ​អត្តឃាតស្លាប់ដូចបំណង​បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ សុក្រ ៨កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០១៩​ ​ នៅ​ចំណុច​ភូមិ​ចុង​ ឃុំ​សំបូរ ​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម។

មន្ត្ត្រីនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនរងគ្រោះ ​ឈ្មោះ សូ សុខុម ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/ឃុំ​កើតហេតុ បាន​យក​ខ្សែ​នីឡុង​ ពណ៌​ស​ ចង.ក​ខ្លួនឯង ​ភ្ជាប់​នឹង​មែក​ដើម​ក្រសាំង​ខាងក្រោយ​ផ្ទះ ​បណ្ដាល​ឲ្យ​ស្លាប់។

មន្រ្តីនគរបាលជំនាញ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​សព​របស់​ជនរងគ្រោះ​បានឃើញ​ផ្នែក​ក្បាល​ អវយវៈ​ ពុំ​មាន​ស្លាកស្នាម ​ឬ​បែក​ឡើយ។ ផ្នែក ក ខាងមុខ​ មាន​ស្នាម​ទ្រុឌ​ពី​គុម្ព​ត្រចៀក​ខាងស្តាំ​ ដល់​គុម្ព​ត្រចៀក​ខាងឆ្វេង ​ប្រវែង​១៧​ស​.​មហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ចង.ក​ខ្លួនឯង ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ​ឡើយ​។ សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី

តាម​ការ​បំភ្លឺ​របស់​ម្តាយ​សព​បានឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី​៥​ ខែ​កញ្ញា ​ឆ្នាំ​២០១៩ កូន​គាត់​(​សព​)​បាន​ទៅលេង​ប្រពន្ធ​កូន​ដែល​លែងលះគ្នា​នៅ​ភ្នំពេញ​ តែ​ត្រូវ​ប្រពន្ធ​មិនឲ្យ​ជួប ​ក៏​ត្រឡប់​មកវិញ ហើយ​ទិញ​ស្រា​ផឹក​តែម្នាក់ឯង រហូតដល​ព្រឹក​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ប្រទះ​សព​ជនរងគ្រោះ​ធ្វើ​អត្តឃាតបែបនេះគួរឲ្យហួសចិត្តណាស់ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here