អុីនធរណេតយីហោ5G ច្រកចូលផ្សារសុវណ្ណា បង្កប់ល្បែងសុីសង បើកលេងបានរលូន អាជ្ញាធរគ្មានចំណាត់ការ

0
120

ភ្នំពេញ៖ ពលរដ្ឋស្នើរសុំអាជ្ញាធរខណ្ឌបឹងកេងកង ដែលទើបបែងចែកថ្មីសូមមេត្តាចុះពិនិត្យនិងបង្ក្រាបទីតាំងបង្កប់ល្បែងសុីសងយីហោ5G ដែលស្ថិតនៅច្រកចូលផ្សារទំនើបសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលទីតាំងនេះបើកបង្កប់ល្បែងសុីសងគ្រប់ប្រភេទតាមប្រព័ន្ធO nline ធ្វើអោយពួកគាត់មានការព្រួយបារម្ភពី សុខសុវត្តិភាពក្នុងការរស់នៅ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងខាងលើតែងតែមានក្រុមក្មេងទំនើងចេញចូលជាហូហែរមិនចេះដាច់ ជាពិសេសគឺ​ ពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រែងក្រុមក្មេងទំនើងទាំងនោះលេងចាញ់អស់លុយបែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ជាដើម ។

គួររំលឹកផងដែរថា លោកចៅហ្វាយក្រុង ឃួង ស្រេង ធ្លាប់ដាក់បទបញ្ជាដល់ថ្នាក់ក្រោមជាពិសេសអភិបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ពន្ធ័ ត្រូវតែចាត់វិធានការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រោះថាល្បែងជាប្រភពនៃអំពើឆក់ ប្លន់ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងនេះផង ដើម្បីធានាបានសុខសុវត្តិភាពជូនពលរដ្ឋ៕  សុបញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here