ទូហ្គេមចំនួន១១ទូរដែលអាធរខណ្ខច្បារអំពៅបង្រ្កាបបានពីទីតាំងផ្សេងគ្នាយកមកកម្ទេចចោល

0
112

ភ្នំពេញៈ​ កាលពីព្រឹកថ្ងៃទី៦ខែកញ្ញា​ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌច្បារអំពៅបានដុតទូហ្គេមខុសច្បាប់ជាច្រើនគ្រឿង កម្ទេចចោលក្រោយពីសមត្ថកិច្ចបង្ក្រាបបានកាលពីកន្លងមក ដើម្បីពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដើម្បីក្តីសុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅអះអាងថានេះជាលទ្ធផលស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពលោកថាល្បែងស៊ីសងនេះគឺបានពង្វក់សិស្សានុសិស្សនិងខាតបង់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។

លោកអភិបាលសង្កត់ធ្ងន់ថាបើរដ្ឋបាលសង្កាត់គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបទេសូមរាយការណ៍ជូនគណៈបញ្ជាការឯកភាពខណ្ឌដើម្បីមានវិធានការជាបន្ទាន់ដើម្បីបង្ក្រាបល្បែងស៊ីសង។

លោក​ ម៉ៅ សឿត អធិការស្តីទីនគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ថាដោយមានការអនុញ្ញាតពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទូហ្គេមជាច្រើនគ្រឿងត្រូវបានដុតកម្ទេចចោល ។នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here