ភ្នំពេញ ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់បានធ្វើអត្តឃាតស្លាប់ទាល់តែស្អុយទើបដឹងបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជាន់ទី២ ក្នុងផ្ទះសំណាក់យីហោ White River ផ្ទះលេខ១៤២A5-១៤២A6 ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ TEICH MICHAEL អាយុ៥២ឆ្នាំ ជនជាតិអាល្លឺម៉ង់ ជាអ្នកទេសចរណ៍ ។មុនពេលកើតហេតុ បុគ្គលិកបម្រើការនៅក្នុងផ្ទះសំណាក់នេះបានធំុក្លិន ស្អុយយ៉ាងខ្លាំង ក៏នាំគ្នាដើរឆែកឆេរមកដល់ជាន់ទី២ ក៏បានឃើញសពជនរងគ្រោះនៅបិទទ្វារចាក់សោជាប់ក្នុងបន្ទប់មានសភាពហើម និងស្អុយយ៉ាងខ្លាំង ។
សមត្ថកិច្ចជំនាញបានអះអាងថា បុរសជាជាតិអាល្លឺម៉ង់រងគ្រោះបានស្លាប់ដោយសារតែការធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបានចូលទៅក្នុងបន្ទប់ទឹកបិទទ្វារ រួចយកធ្យូងអនាម័យទៅដុតបង្កជាផ្សែងបណ្តាលឲ្យថប់ដង្ហើមដោយសារគ្មានអុកស៊ីហ្សែន ៕ អូន ធួក
