បង្រ្កាបគ្រឿងញៀននៅខណ្ឌដូនពេញខាត់ជនសង្ស័យ៨នាក់ រឹបអូសវត្ថុតាងជាច្រើន

0
124

ភ្នំពេញៈកម្លាំងនគរបាលខណ្ឌដូនពេញបើកកិច្ចប្រតិបត្តិការស្រាវជ្រាវឈានដល់បើកការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅទីតាំងផ្ទះសំណាក់ យីហោ ឡេស៊ីហ្វីស ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចយើងបានត្រួតពិនិត្យឃើញមានចំនួន១៣បន្ទប់ដែលបានសំរួលទីតាំងអោយប្រើប្រាស់និងជួញដូរគ្រឿងញៀន ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីរសៀល ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាល នៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរនិងសំរួលទីតាំងអោយប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំង ផ្ទះសំណាក់ យីហោ ឡេស៊ីហ្វ ផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២។
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់(ស្រី០៣នាក់)រួមមាន៖
១/ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ ។
២/ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់បន្ទប់លេខ០០៣ មុខរបរមិនពិតប្រាដ (ជួញដូរ )។
៣/ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើមុខរបរអ្នកមើលការខុសត្រូវ។
៤/ឈ្នោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់ទីតាំងខាងលើ មុខរបរសន្តិសុខ។
៥/ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការនៅផ្ទះសំណាក់ គីមសួរ (ប្រើប្រាស់)។
៦/ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់)។
៧/ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុចរបរបគ្មាន (ប្រើប្រាស់)។
៨/ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន (ប្រើប្រាស់)។
+វត្ថុតាងចាប់យករួមមាន៖
១/ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់។
២/កាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក។
៣/ដាវកែច្នែនិងកាំចំនួន០៣ដើម។
៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។
៥/ឧបករណ៍ប្រើប្រាស់មួយចំនួន។
-ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។
-ដូចបានគោរពរាយការណ៍ជូនខាងលើ សូមមេត្តាគោរពទទួលជូនជ្រាប ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់៕ នូសុភ័ក្

LEAVE A REPLY

Please enter your comment!
Please enter your name here