បាញ់៥គ្រាប់​គំរាម​ចាប់​ជន​សង្ស័យ​ ចំនួន​២នាក់​ព្រម​ទាំង​ថ្នាំញៀន២កញ្ចប់តូច​

 

 
ភ្នំពេញ​៖​ជន​សង្ស័យ​ចំនួន​២នាក់​ត្រូវ​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការ​បង្ក្រាប​ ខណៈ​ដែល​ជន​ទាំង​នេះ​លាក់​ទុក​សារធាតុញៀន២ព្រម​ទាំង​ដកហូតម៉ូតូ១គ្រឿងជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចែក​ចាយ​។ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលវេលាម៉ោង១០:៤០នាទីយប់ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង​ក្នុង​ភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
​តាមប្រភព​ពត៌មាន​ពី​កម្លាំង​នគរបាល​ខណ្ឌ​ម្នាក់​បានអោយដឹងថាជនសង្ស័យទី១.មានឈ្មោះហង្សសុភ័ណ្ឌភេទប្រុសអាយុ១៩ឆ្នាំមុខរបបកប្រែភាសាចិនស្នាក់នៅបុរីសន្តិភាព២សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ​នឹង​ទី២.មានឈ្មោះវ៉ាន់សុចាន់ភេទប្រុសអាយុ១៨ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិ​ព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
​តាមប្រភព​ដដែល​បាន​បន្តទៀតថាមុខឈានដល់​ការ​ចាប់ខ្លួនជនសង្ស័យទាំង២កម្លាំងរបស់លោកកំពុងតែល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីការពាសុវត្តិភាពជូន​ប្រជាពលរដ្ឋស្រាប់តែមកដល់ចំណុចខាងលើក៏លេចជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិចពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ.1.CG1802 ធ្វើ​ដំណើរ​ពីលិចទៅកើតខណៈនោះកម្លាំងនរបាលបានដេញពីក្រោយប្រផាត់ប្រភីងទើបឃាត់ជនសង្ស័យទាំង២នាក់​ បន្ទាប់​មក​ធ្វើការឆែរឆេតែជនសង្ស័យមិនអោយឆែកតដៃជាមួយ​កម្លាំង​នគរបាល​ទើបសំរេចបាញ់​អាវុតចំនួន៥គ្រាប់ដើម្បីការពាខ្លួន​បាន​អាច​វាយខ្នោះហើយឆែកឆេបានរកឃើញថ្នាំញៀនចំនួន​២កញ្ចប់តូចដែលជនសង្ស័យលាក់ទុកបំរុងយកទៅប្រើប្រាស់នឹង​ជួញ​ដូរ​។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យឃុំខ្លួនជា​បណ្ដោះអាសន្នដើម្បីធ្វើកំណត់ហេតុនិងកសាងសំណំរឿងបញ្ជូនទៅតុលាចាត់ការតាមវិតិនិធីច្បាប់៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *