អគ្គិភ័យឆាបឆេះហាងលក់ទូរសព្ទ័មួយកន្លែងផ្អើលទាំងព្រឹក

0
105

ភ្នំពេញ៖អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលជាហាងលក់ទូរសព្ទ័បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់បាញ់ពន្លត់រួមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10និង 40 នាទីព្រឹកថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2019 ស្ថិតនៅផ្ទះលេខ 298 តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឮសម្លេងផ្ទុះនៅក្នុងពិដានផ្ទះលក់ទូរសព្ទ័ដែលមានស្លាកយីហោ(អង្គមាស)យ៉ាងខ្លាំងបណ្តាលអោយមានជាផ្សែងហុយចេញមកខាងក្រៅបង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់បាញ់ពន្លត់អគ្គីភ័យអស់ជាច្រើនបំពង់រួមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ចំនួន02គ្រឿងមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
ហើយក៏បានប្រាប់រាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃរថយន្តពន្លត់អគ្គីភ័យចុះមកភ្លាមនៅកន្លែងកើតហេតុនេះតែម្ដងដោយចេញរថយន្តមកធ្វើការបាញ់រលត់ទៅវិញទាំងស្រុងភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចេញរថយន្តមកជួយអន្តរាគមន៍ចំនួន 02គ្រឿងមកដល់កន្លែងកើតហេតុដោយមិនប្រើប្រាស់រថយន្តក្នុងការបាញ់ពន្លត់ទេ គឺប្រើបំពង់បាញពន្លត់អស់ចំនួន10បំពង់ក៏រលត់ទៅវិញទាំងស្រុងផងដែរហើយអគ្គីភ័យនេះមិនមានការឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតនោះទេគឺឆេះខូចខាតតែពិដានស្លាកយីហោមុខផ្ទះតែប៉ុណ្ណោះហើយក៏គ្មានបណ្ដាលឲ្យរងរបួសដល់មនុស្សផងដែរ  ៕  នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here