គ្រោះធម្មជាតិដីភ្នំរអឹលសង្កត់លើរបួសម្នាក់ ពីរនាក់ទៀតមិនដឹងមានវាសនាយ៉ាងណាទេ

0
100

ខេត្តបាត់ដំបង ៖ មាន​ប្រជាពលរដ្ឋ​ប្រហែល​​​៣​នាក់​ត្រូវ​ដី​ភ្នំ​រអិល​បាក់​សង្កត់​លើ នៅ​វេលា​ម៉ោង​១២​ថ្ងៃរៀល​ថ្ងៃ​ទី​១៦ ​កញ្ញា​ ឆ្នាំ២០១៩ នៅ​ក្បែរ​ជើង​ភ្នំ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត តែ​មាន​ម្នាក់​បាន​រត់​ចេញ​រួច​​ពី​កន្លែង​កើតហេតុនៅសល់២នាក់ទៀតមិនដឹងយ៉ាងណា​នោះទេ​ ។

 

ជនរងគ្រោះដែលរតើរួចនោះ​ ឈ្មោះ​ព្រិ​ន កុសល អាយុ​២៥​ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​ ។ បុរសនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បឋម​នៅ​មណ្ឌល​សុខភាព​តា​តោក ហើយ​ពេល​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តា​សាញ​ ។

បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​ពេល​កើតហេតុ រូប​គាត់​និង​មនុស្ស​២​នាក់​ទៀត​ដែល​កំពុងធ្វើ​ចំការ​នៅចង្កេះភ្នំទីនោះ ក៏​ស្រាប់តែ​មានភ្លើងធ្លាក់ធ្វើឲ្យបាក់​ដី​ភ្នំ​និង​ដើមឈើ​រអិល​មក​សង្កត់​ពួក​គាត់​តែម្ដង​។

គាត់​និយាយ​ទៀត​ថា ពេល​នោះ ​គាត់​បាន​ព្យាយាម​រត់​រួច​យ៉ាង​ប្រផុតប្រផើយ តែ​ត្រូវ​ឈើ​វាយ​ឲ្យ​របួស​ពេញ​ខ្នង ​និង​បាក់ឆ្អឹង​ដងកាំបិត​ម្ខាង តែ​ចំពោះ​មនុស្ស​២​នាក់​ទៀត​មិនដឹង​យ៉ាងណា​នោះ​ទេ​។ ព្រោះ​ពេល​នោះ​ គាត់​នៅ​ឆ្ងាយ​ពី​គ្នា​ដែរ​។

 

លោក​ប្រាក់ សុខ​នាង គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​តា​សាញ បាន​ប្រាប់ថា ​ថា ជន​រង​គ្រោះ​ឈ្មោះ​ព្រិ​ន កុសល ពេល​នេះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ ​ហើយបើ​តាម​ការ​ពិនិត្យ​បឋម ជន​រង​គ្រោះ​ស្នាម​របួស​ពេញ​ខ្លួន និងមាន​ស្នាម​ប៉ោង​ឆ្អឹងដងកាំបិត​ម្ខាងសង្ស័យបាកឆ្អឹង​ ។

ជន​រង​គ្រោះ​ប្រាប់ថា នៅ​មាន​ជន​រង​គ្រោះ​២​នាក់​ទៀត​ ទំនង​អាច​ជាប់​នៅ​ក្នុង​ផ្ទាំង​ថ្ម​ឬ​គំនរ​ដី​និង​ព្រៃ​ដែល​ហូរ​បាក់​រអិល​ពីលើ​ភ្នំ ព្រោះ​ពេល​នោះ​គាត់​រត់​រួច​មក​មុន​ ។ ប៉ុន្តែ​ក្រុម​ជួយ​សង្គ្រោះ​របស់​​អាជ្ញាធរ​ស្រុក​កំពុង​ទៅ​កាន់​ទីនោះ​ហើយ ដោយដុតដៃដុតជើងសង្រ្គោះមនុស្ស២នាក់នេះ  ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here