រថយន្តដឹកទំនិញបើកបុកកៀរប៉ះចំរថយន្តសេរីំនើបតម្លៃ១.៥០លានដុល្លារ

0
110

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកកររថយន្ត មួយកើតឡើង ម្ចាស់និយាយលែងចេញ មានតែប្រគល់ជូនសមត្ថកិច្ច បុកប៉ះចំរថយន្តសេរីទំនើប តម្លៃ១.៥០លានដុល្លា មហាជនលាន់មាត់គ្រប់គ្នា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូល គួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ រថយន្តសេរីទំនេីប​ McLaren 720s តម្លៃកន្លះលានដុល្លា ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 ដែលគេស្គាល់ថា ជារថយន្តរបស់ឧកញ៉ា ថៅកែលក់រថយន្ត សេរីទំនើបម្នាក់ បានបើកតាមផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង បត់តាមរង្វង់មូល ស្របពេលនោះស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7593 ដឹកទំនិញ បើកពីលិចជ្រុលមកបុកកៀរ រថយន្តសេរីទំនើប ពៅខាងឆ្វេង ផ្នែកខាងក្រោយ បណ្តាលឲ្យរងខូចខាត កំពិត ។

ក្រោយកើតហេតុ ម្ចាស់សងខាង និយាយលែងចេញ មានតែប្រគល់ឲ្យសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង ហើយដំណោះស្រាយយ៉ាងណានោះ ក៏មិនទាន់ដឹងនៅឡើយទេ ។

បើតាមមតិខ្លះបានលើកឡើងថា រថយន្តប្រភទសេរីទំនើបខាងលើ ក្រុមហ៊ុនផលិតមានតែចំនួន៦៥០គ្រឿង សម្រាប់លក់នៅលើពិភពលោក  ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here