បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម មួយកន្លែងនៅខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់

0
133

ភ្នំពេញ: កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាធ្វើការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម មួយកន្លែង ដោយក្នុងនោះឃាត់ខ្លួនបុរសម្នាក់ និងដកហូតសម្ភារ:ប្រើប្រាស់សម្រាប់ការកត់ឆ្នោតមួយចំនួន កាលវេលាម៉ោង ០៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្ទះលេខ០៦ ផ្លូវលេខ៤៧ ភូមិ១២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរស់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ លី ប៊ុនរ៉ា ភេទប្រុស អាយុ ៦៣ឆ្នាំ (អ្នកកត់ឆ្នោត) ស្នាក់នៅផ្ទះលេខ០៦ ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់K38ដោយឃាត់ខ្លួនបុរសម្នាក់ និងដកហូតសម្ភារ:មួយចំនួនរួមមាន៖ ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ, ប៊ិចចំនួន២ដើម, ម៉ាស៊ីនគិតលេខចំនួន១គ្រឿង, សេរីចេញឆ្នោតមួយចំនួន និងថវិការមួយចំនួនផងដែរ។
ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនបុរសខាងលើទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here