


ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីឃើញនារីជាកម្មករោងចក្រដើរម្នាក់ឯងហើយសុំថើបមួយខ្សឺតតែនាងមិនព្រមក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទហើយព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរៗបង្កអោយមានភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរដេញតាមចាប់បានមកវិញវាយទ្រមខ្លួនប្រគល់ទើបប្រគល់អោយកម្លាំងនគរបាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឆនស្រីមុំ ភេទស្រីអាយុ១៧ ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅ ភូមិអង្គខ្លី ឃុំ តាមែង ស្រុកឈូកខេត្តកំពត់។ចំណែកទូរស័ព្ទដែលត្រូវជនសង្ស័យឆក់ម៉ាកសាំសុង ។ ដោយឡែកជនសង្ស័យមានឈ្មោះណែម សុនលី ភេទប្រុសអាយុ២៧ ឆ្នាំ មុខរបជាងដែក ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្ដីរបស់ជនរគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបនាងបានទៅបញ្ចូលចម្រៀងនៅជិះបន្ទប់ជួលក្នុងផ្សារទួលពង្រ ក្រោយមកទើបនាងបានដើរម្នាក់ឯងមកបន្ទប់ជួលវិញ ខណៈមកជិតដល់បន្ទប់ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើមកលែបខាយសំដីពីក្រោយហើយបានសុំនាងថើបមួយខ្សឺត ពេលនោះនាងមិនទាន់និងឆ្លើយថាព្រមរឺមិនព្រមផងស្រាប់តែជននោះឆក់យកទូរស័ព្ទពីដៃហើយរត់ទៅយកម៉ូតូជិះរត់តែត្រូវនាងស្រែកថាចោរៗទើបធ្វើអោយប្រជាពលរដ្ឋដែលនៅក្បែរដេញចាប់បានហើយវាយទ្រមខ្លួនទើបប្រគល់អោយកម្លាំងនគរបាល។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលយកទៅប៉ុស្តិ៍ចោមចៅធ្វើការសាកសួកនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់៕សារ៉េត