បុរសម្នាក់ស្រវឹងខ្លាំង មិនចង់រស់នៅនាំចង្អៀតផែនដី បញ្ចប់ជីវិតដោយចងក

0
142

ខេត្តបាត់ដំបង: បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន ព្រោះតែផឹកស្រាស្រវឹងស្រាជោកជាំវង្វេងស្មារតី។

ករណីបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃ សុក្រ ៦កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល ស្រុកបាណន់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធៀន ថន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅក្រុមទី១២ ភូមិ/ឃុំខាងលើ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ ហើយមិនដឹងមានរឿងហេតុអីបានឡើងដើមចាមរីដ៏ធំមួយដើមនៅកណ្តាលភូមិរួចយកក្រមារចងកសម្លាប់ខ្លួននឹងមែកចាមរីស្លាប់ដោយជើងផុតពីដីជាង៣ម៉ែត្រគ្មានអ្នកភូមិណាដឹងជួយទាន់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីផ្សេងដែលគួរឲ្យកត់សម្គាល់ជាបទល្មើសឃាតកម្មឡើយ ពោលគឺជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែន ទើបសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here