ឡើងត្នោតធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

0
99

ខេត្តសៀមរាប ​៖​ បុរស​ស​ជា​អ្នក​ឡើងត្នោត​ម្នាក់​ បានដាក់​ស្នួ​រឡើង​ពី​ដើមត្នោត​មួយ​ ទៅ​ដើមត្នោត​មួយ តែ​សំណាងអាក្រក់​ បាក់​ឈើ​ស្នួរ បណ្តាល​ឲ្យ​ធ្លាក់ដល់ដី​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទីរសៀលថ្ងៃ ពុធ ១១កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង  ​ថ្ងៃទី​៩ ​ខែតុលា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុមទី​០២​ ភូមិ​ស្រែ​ចង្ហូត ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​។

សមត្ថកិច្ច​នគរបាលស្រុក​បន្ទាយស្រី ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ ​ឈ្មោះ​នៀម ពិស ​ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​ មុខរបរឡើងត្នោត នៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ។​ មុនពេលកើតហេតុជនរងគ្រោះ​បានយក​បង្អោង​ទៅ​ចង​ភ្ជាប់ពីដើមត្នោតមួយទៅដើមត្នោតមួយ ​ហើយឡើងដល់កត្នោតបាន​ដើរ​ឆ្លងតាម​ស្នួរ​ដល់​ពាក់​កណ្ដាល​ក៏​បាក់​ស្នួរ​ធ្លា​ក់មក​ប៉ះ​នឹង​ដើមត្នោត​មួយទៀត​បាក់​ភ្លៅ​ខាងឆ្វេង ​និង​មុត​បាតជើង​ខាងឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែម្ដង​។

សមត្ថកិច្ច​បញ្ជាក់ថា បន្ទាប់ពី​កម្លាំង​ជំនាញ​ធ្វើកោសល្យវិច័យបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយធ្លាក់ពីចុងត្នោតប្រាកដមែនរួច ក៏បាន​ប្រគល់​សព​ឲ្យ​ទៅ​គ្រួសារ​ជនរងគ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here