នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន៩នាក់ និងគ្រឿងញៀនច្រើនកញ្ចប់

0
108

ភ្នំពេញៈជនសង្ស័យជាមុខសញ្ញាជួញដួរគ្រឿងញៀនចំនួន០៩នាក់ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌដូនពេញដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក ម៉ៅចាន់ថុន អធិការងខណ្ឌធ្វើការចុះបង្ក្រាបឃាត់ខ្លួនខណៈពេលក្រុមជនសង្ស័យខាងលើកំពុងចេញធ្វើសកម្មភាពជួញដូរយ៉ាងអនាធិប្បតេយ្យត្រូវសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបបានជាក់ស្ដែង កាលវេលាម៉ោង១០និង១០នាទីថ្ងៃព្រឹកនាថ្ងៃទី១១ខែតុលា ឆ្នាំ២០១៩ នៅចំណុចសំណងមិន​រៀប​រយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៩នាក់ក្នុងនោះស្រី០៣នាក់
»វត្ថុតាងចាប់យករួមមាន
ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៦កញ្ចប់ ដាវកែឆ្នៃចំនួន០៣ដើម កាំបិតបុ័ងតោចំនួន០១ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង កន្ត្រៃចំនួន០៣ បំពង់សំរាប់ជក់
ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់សំរាប់ជក់គ្រឿងញៀនមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងនគរបាល ជំនាញខណ្ឌដូនពេញ កំពុងសាកសួរយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក​ និង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា​ដំបូងរាជធានី​ភ្នំពេ​ញ អនុវត្តតាមនីតិវិធី។ ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង​១១ បន្តជំរុញការស្រាវជ្រាវ ដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ៕  នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here