ឃាតកមិនស្គាល់មុខតាមវាយបុរសម្នាក់នឹងដំបងពីក្រោយស្លាប់

0
101

ខេត្តត្បូងឃ្មុំ៖ នៅយប់ចន្លោះម៉ោង ៣និង៣០នាទីយប់ ឈានចូល ថ្ងៃសៅរ៍ ១៤ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី 12 ខែតុលា ឆ្នាំ 2019 មានអំពើឃាតកម្មយ៉ាងសាហាវមួយដោយជនមិនស្គាល់មុខ បានយកឧបករណ៍រឹងលួចវាយបុរសម្នាក់ពីក្រោយបណ្តាលឲ្យបាត់បង់ជីវិតនៅកណ្តាលថ្នល់ ។

ករណីឃាតកម្មមួយដោយចេតនាកើតឡើង បង្កឡើងដោយជនមិនស្គាល់មុខ លួចវាយមកលើបុរសម្នាក់បណ្តាលឲ្យស្លាប់នេះកើតឡើង នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ហើយជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ រឿន សាន ហៅ “តុញ”ភេទប្រុសអាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ។ ជនរងគ្រោះត្រូវជនសង្ស័យវាយនឹងវត្ថុរឹងត្រូវចំក្បាលពីក្រោយមានស្នាមដាច់ចំនួន ០២ កន្លែងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកត្បូងឃ្មុំបានឲ្យដឹងថា ក្នុងករណីនេះគេនៅមិនទាន់ពីមូលហេតុដែលនាំឲ្យជនសង្ស័យវាយសម្លាប់បុរសខាងលើដោយសារមូលហតុអ្វីនោះទេ ក្រៅពីសន្និដ្ឋានជាជំហានដំបូងថា កើតឡើងដោយសារគំនុំនោះ ។

យ៉ាងណាក្នុងករណីនេះ បន្ទាប់ពីកើតហេតុភា្លម សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងធ្វើកោសលវិច័យលើសាកសព ឃើញថាពិតជាមានករណីគេលួចធ្វើឃាតប្រាកដមែន ហើយកំពុងស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្តន្ទាទោសឲ្យខាងតែប។ ចំណែកសាកសពសមត្ថកិច្ចជំនាញបាន ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះផ្ទាល់ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here