អភិបាលខេត្តបន្ទាយមានជ័យ ចុះដល់កន្លែង​ផ្ទុះឆេះផ្ទះអ្នកលក់ហ្គាស និងចូលរួមរំលែកទុក្ខគ្រួសារសពរងគ្រោះ

0
101

បន្ទាយមានជ័យៈ  អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានចុះទៅពិនិត្យមើលដល់កន្លែងផ្ទុះឆេះផ្ទះអ្នកលក់ហ្គាស់ កាលពី​ម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខសាលាចិនភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយសាររថយន្តឆ្លាមបុកជាមួយរ៉ឺម៉កម៉ូតូ ហើយរេចង្កូតចូលទៅបុកនឹងធុងហ្គាស់បញ្ចូល រថយន្តដែលតំរៀបលក់ក្នុងតូប បណ្តាលឲ្យផ្ទុះឆេះជាបន្តបន្ទាប់ និងរាលដាលតូបអ្នកបញ្ចូលហ្គាស់រថយន្តដូចគ្នា ។

ក្រោយចុះពិនិត្យមើលនាព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០១៩ ជាមួយអាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធរួចមក លោក​អភិបាលខេត្ត បានបន្តអញ្ជើញនាំយកថវិកាមួយចំនួន និងសម្ភារៈទៅចូលរួមរំលែកទុក្ខគ្រួសារសពក្មួយស្រី នី សុដា អាយុ២៩ឆ្នាំ រស់នៅខេត្តបាត់ដំបង់ដែលស្លាប់ក្នុងឧបទ្ទវហេតុនេះ កំពុងតម្កល់ធ្វើបុណ្យនៅវត្តស្រះត្រាច ហើយបន្តទៅសួរសុខទុក្ខប្តីរបស់នាង ដែលបានទទួលរងគ្រោះថ្នាក់ធ្ងន់ជាមួយគ្នា កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានសម្តែងការរំលែកទុក្ខជាមួយក្រុមគ្រួសារសពនិងសោកស្តាយជាមួយគ្រួសារអ្នកបាត់បង់ជម្រកដែលរងគ្រោះក្នុងឧបទ្ទវហេតុនេះផងដែរ ៕ សម្បត្តិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here