អាជ្ញាធរខេត្តកោះកុងក្តៅស្លឹកត្រចៀកចាត់វិធានការណ៍ថ្មីការ​ជីក​កាយ​ដីធ្វើអាជីវកម្មខុស​ទីតាំង​

0
97

ខេត្តកោះកុងៈ​ក្រោយ​ទទួល​ព័ត៌មាន​ថា មានការ​ជីក​កាយ​ដីធ្វើអាជីវកម្មខុស​ទីតាំង​ដែល​សុំ​អាជ្ញា​បណ្ណអភិបាលរង​ខេត្តកោះកុង​កំពុង​ចាត់​ឱ្យ​មន្ត្រី​មន្ទីរ​រ៉ែ​,​មន្ទីរ​ដែនដី​,​ចុះ​ពិនិត្យ​វាស់វែង​ទីតាំង​អាជីវកម្ម​ជីក​កាយ​ដីក្រហម​មួយកន្លែង​នៅ​ចំណុច​វង្ស​កាក់​ថៈ​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា ​។​

​ក្នុងករណីនេះ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​អភិបាលស្រុក​មណ្ឌលសីមា មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេទ្ត មេឃុំ​ប៉ាក់​ខ្លង ​និង​មេភូមិ​ចាំ​យាម​នៅ ថ្ងៃ អង្គារ ២រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ជីក​កាយ​ដីក្រហម​លក់​នៅ​ភូមិសាស្ត្រ​ស្រុក​មួយ​នេះ​។​ការប្រជុំ​នេះ​ធ្វើឡើង​ក្រោយ​មាន​ពលរដ្ឋ​និង​សារព័ត៌មាន​ចុះផ្សាយ​ពី​ការជីក​កាយ​ដី​ខុស​ទីតាំង​នៃ​ច្បាប់​អនុញ្ញាត​។​

​លោក​អភិបាលរង​ខេត្ត​រូបនេះបានអះអាងថា ​លោក​កំពុង​ចាត់​ឱ្យលោក​អភិបាលស្រុក​មន្ត្រី​មន្ទីរ​រ៉ែ​ចុះ​ពិនិត្យ​ធ្វើ​និយាម​ការ​ចុច​GPS​ដើម្បី​ឱ្យដឹង​ការពិត​កម្រិតណា​មុន​នឹងមាន​វិធានការ​ជាក់លាក់​ហើយ​ម្ចាស់​អាជីវកម្ម​ធនធាន​រ៉ែ​ដែលកំពុងដំណើរ​ការជីក​គាស់​កាយ​យក​ដីក្រហម​នៅ​ចំណុច​វង្ស​កាក់​ថៈ​ភូមិ​ចាំ​យាម​ឃុំ​ប៉ាក់​ខ្លង ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​សិនរង់ចាំការពិនិត្យពីគណៈកម្មការចម្រុះឲ្យច្បាស់លាស់សិន ​ពោល ​ម្ចាស់​អាជីវកម្ម​រកស៊ី​ជីក​កាយ​ដីក្រហម​លក់​មិនអាច​ចេះតែធ្វើ​សកម្មភាព​ទាំង​បំពាន​ដែល​ផ្ទុយ​ពី​ឯកភាព​និង​លិខិតអនុញ្ញាត​របស់​អាជ្ញាធ​រ​បាន​នោះទេ​។​ជៀសវាង​កើតមាន​បញ្ហា​តំបន់​ខ្សែបន្ទាត់​ព្រំដែន​និង​ការរំលោភ​យក​ទ្រ​ព្ប​សម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​យ៉ាងណាក្នុងករណីនេះ អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​ជំនាញ​ស្រុក​ចុះ​ពិនិត្យ​ទីតាំង​អាជីវកម្ម​ជី​កាយ​ដី​មួយកន្លែង​របស់​ឈ្មោះ​ធួន​  ប៊ុន​លីម នៅ​ចំណុច​ទីតាំង​អាជីវកម្ម​ខាងលើ​។​ជា​លទ្ធផល​អាជ្ញាធរ​ដាក់​ការសង្ស័យ​ហើយ​ណែនាំ​ឱ្យ​មន្ត្រី​ការិយាល័យ​រ៉ែ​ថាមពល​និង​ការិយាល័យ​ដែនដី​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ច្បាស់លាស់​តាម​បច្ចេកទេស​ ពីព្រោះ​តាម​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​ជាក់ស្តែង​នៃ​ដំណើរការ​អាជីវកម្មរ​បស់​លោក​ធួន​ប៊ុន​លីមឃើញថា ​មានការ​ជីក​កាយ​លើស​បរិមាណ​និង​ខុស​ទីតាំង​ដែល​ធ្លាប់​ស្នើសុំ​ធ្វើ​អាជីវកម្ម​។​

​ជាមួយគ្នានោះដែរ ​លោក​ប៉ែន ​ប៊ុន​ឈួ​យ​  បានព្រមាន​ម្ចាស់​អាជីវកម្ម​ជីក​កាយ​ដី​ទៀតថា​ករណីនេះបើ​រកឃើញថា​មាន​កំហុស​មែន​នោះ នឹង​ប្រឈម​ដក​អាជ្ញា​បណ្ណ​ចោល និង​រង​ការពិន័យ​តាមច្បាប់​ដាច់ខាត​។

ចំណែក លោក​ធួន​  ប៊ុន​លីម  ​អា​ជីករ​រកស៊ី​ជីក​កាយ​ដីក្រហម​នៅ​ចំណុច​វង្ស​កាក់​ថៈ​ភូមិ​ចាំ​យាមវិញបាន​លើកឡើងថា​ដី​ដែល​គាត់​កំពុង​ជីក​គាស់​យកទៅ​ចាក់​បំពេញ​ដី​ឡូ​តិ៍​គឺ​សុទ្ធតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​រួច​អស់ហើយ​នៅឡើយ​តែ​រង់ចាំ​ការចេញលិខិត​ស្នើសុំសម្រេចពី​មន្ទីរ​រ៉ែ​និង​ថាមពលក្នុងការបន្តសុពលភាព​អាជ្ញា​បណ្ណ​អាជីវកម្ម​ប៉ុណ្ណោះ​៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here