ឆេះរថយន្តសាមុយខូចខាត៣គ្រឿងក្នុងមន្ទីពេទ្យព្រះកុសុមៈ

0
93

ភ្នំពេញ​ ៖យ៉ាងហោចមាន រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ មួយគ្រឿង​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ និង​២​គ្រឿង​ទៀត​ បាន​ឆេះ​រោល​ពី​ខាងក្រៅ និង​បានធ្វើឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ព្រមទាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុសៈ​មៈ ភ័យ​ស្លន់ស្លោ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៤និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសៈ​មៈ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក​។

មន្ត្រី​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដែល​ផ្តើម​ឲ្យមាន​អគ្គិភ័យ​នេះ គឺ​បណ្តាល​មកពី​ផ្ទុះ​អុកស៊ីហ្សែន ដែល​បំពាក់​ក្នុង​រថយន្ត​សាមុយ​មួយគ្រឿង នៅក្នុង​មន្ទីរពេទ្យ​ព្រះ​កុសៈ។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សាមុយ​១​គ្រឿង បាន​ផ្ទុះ​អុកស៊ីហ្សែន ​ដែល​បំពាក់​ក្នុង​រថយន្ត ហើយ​ការផ្ទុះ​នោះបាន​បង្កើតឲ្យ​មាន​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​តែម្តង និង​បាន​ឆេះ​រាលដាល ទៅ​រថយន្ត​សា​ម៉ុ​យ​ចំនួន​២​គ្រឿង​ទៀត​ ដែល​នៅ​ក្បែរ​នោះ ដោយ​គ្រាន់តែ​ឆេះ​រោល​តែប៉ុណ្ណោះ​។ តែ​បានធ្វើឲ្យអ្នកបើកបរ​ម្នាក់​បាន​រងរបួស​ធ្ងន់​។បន្ទាប់មក រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អគារ​មន្ទីរ​ពេទ្យ​ឡើយ ៕  អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here