បុរសជនជាតិចិន ចូលច្រៀងខារ៉ាអូខេស្រវឹងសើយសំពត់​នាងៗអង្អែលភ្លៅមិនអស់ចិត្តទះកំផ្លៀង​​ទៀត

0
99

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរស​ជនជាតិ​ចិន​ម្នាក់​ ខណៈ​ចូលចញរៀងខារ៉ាអូខេស្រវឹងយកដៃ​សើយសំពត់​អង្អែលភ្លៅនារី​ខារ៉ាអូខេ​ម្នាក់ ហើយ​នាងអៀនពេក​ក៏​បាន​រុញ​មុខ​ជនសង្ស័យ​ចេញ ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏​ទះកំផ្លៀង​នាង​មួយ​ដៃថែមទៀត​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ថ្ងៃ អង្គារ ២រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៩ ​នៅ​ចំណុច​ហាង​ខារ៉ាអូខេ​យីហោ «​នគរ​មាស​» ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​Wang jinzhen ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​អ្នក​ក្រឡុកស៊ីម៉ងត៍​បេតុង កាន់​លិខិតឆ្លងដែន​លេខ ED3103437 ស្នាក់​នៅ​បណ្តោះអាសន្នក្នុងភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ចំណែក​នារី​រង​គ្រោះ​មាន​អាយុ​២៩​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ខាងលើ ស្នាក់​នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ​។

ប្រភពព័ត៌មានដដែល​បាន​បន្តទៀត​ថា មុន​ពេល​កើតហេតុ ពេល​ជនសង្ស័យនិងមិត្តភក្តិ៣-៤នាក់ទៀតបាន​ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​ខាងលើដោយផឹកស្រាបៀរអស់ជាច្រើនដប។ លុះ​ក្រោយមកដោយទំនងជនសង្ស័យរូបនេះស្រវឹងខ្លាំងឃើញ​នារី​រង​គ្រោះ​ចូល​មក​អង្គុយ​ផឹក​ជាមួយហើយស្លៀកសំពត់ខ្លីត្រឹមគល់ភ្លៅបញ្ចេញសាច់ខ្ចីញ៉ិញ ស្រាប់តែ​ជនសង្ស័យទ្រាំលែង​បានក៏ស្ទុះទៅ​សើយសំពត់​នារី​រង​គ្រោះហើយអង្អែលលេង ធ្វើឲ្យនារីរងគ្រោះមានការអាម៉ាស់និង​ខឹងពេក​ក៏​បាន​យកដៃ​រុញ​មុខ​ជនសង្ស័យចេញ។ ប៉ុន្តែក្ណិងសកម្មភាពនេះធ្វើឲ្យជនសង្ស័យមានកំហឹង ​ក៏ទះកំផ្លៀង​នារី​រង​គ្រោះ​មួយ​ដៃ​ហើមមុខថែម​ទៀត ​។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងកំពត ហើយក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចមក​ឃាត់ខ្លួន​​យក​ទៅ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធីតែម្តង ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here