អំពើឃាតកម្មយ៉ាងសាហាវ បុរសម្នាក់ស្លាប់ផ្កាប់មុខមានជាប់ខ្នោះដៃទៅក្រោយនិងគេដុតបំបិតដាន

0
104

ខេត្តបាត់ដំបង​ ៖​ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈអ្នកភូមិបានប្រទះឃើញសព​បុរស​ម្នាក់ ស្ថិត​ក្នុង​សភាព​ដៃ​ជាប់​ខ្នោះ​មក​ខាងក្រោយ  ដេក​ស្លាប់​ផ្កាប់មុខ ដោយមាន​ស្លាកស្នាម​ក្បាល ទំនង​ត្រូវ​គេ​វាយ​នឹង​ប៉ែល ហើយត្រូចជនមិនស្គាល់មុខ​ចាក់​សាំង​ដុត​បំបិទ​ភស្ដុតាងទៀតផង។

ហេតុការណ៍​ប្រទះឃើញ​សព​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច គល់ស្ពាន​ដងទង់ ស្ថិតក្នុង​ភូមិ​ដងទង់ ឃុំ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងករណីនេះភ្លាម សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញជនរងគ្រោះស្លាប់​ផ្កាប់មុខ ដោយមាន​ស្លាកស្នាម​ក្បាល ទំនង​ត្រូវ​គេ​វាយ​នឹង​ប៉ែល ហើយត្រូចជនមិនស្គាល់មុខ​ចាក់​សាំង​ដុត​បំបិទ​ភស្ដុតាងប្រាកដមែន តែសមត្ថកិច្ចមិនអាចសន្និដ្ឋានថា សពបុរសនេះ ឈ្មោះអី មានអាយុប៉ុន្មាន រស់នៅទីណានោះទេ ព្រោះសពឆេះខ្លោចមើលលែងស្គាល់ទៅហើយ។ ករណីនេះសមត្ថ្ថកិច្ចជំនាញបានត្រឹមសន្និដ្ឋានជាជំហ៊ានដំបូងថា ជាអំពើឃាតកម្ម ហើយឃាតកមានគ្នាមិនតិចជាងពីរនាក់ដែលពួកគេដឹកសពមកទម្លាក់នៅទីនេះ ព្រមទាំងបន្សល់ទុកប៉ែលមួយដើមនៅក្បែរសពទៀតផង។

យ៉ាងណាជុំវិញ​ករណី​ជនរងគ្រោះ​ស្លាប់​ដោយមាន​ជាប់​ខ្នោះ​ដៃខាងលើ​នេះ​ដែរ ត្រូវ​បានគេវិភាគឲ្យដឹងថា ​អ្នកប្រើប្រាស់ខ្នោះដៃគឺ​មានតែ​សន្តិសុខ​ក្រុមហ៊ុនឯកជន ឬក៏​សមត្ថកិច្ច​តែប៉ុណ្ណោះ។ដូច្នេះ​គេ​កំពុង​មាន​ការ​ងឿងឆ្ងល់ហេតុអីឃាតកមានខ្នោះដៃមកសម្លាប់ជនរងគ្រោះដោយវិធីចាប់ជននរងគ្រោះដាក់ខ្នោះដៃរួចវាយសម្លាប់ថែមទាំងដុតសពបំបិទដានសាហាវដូចឃាតកប៉ុល ពតយ៉ាងដូច្នេះ?

អំពើឃាតកម្មយ៉ាងសាហាវនេះ សមត្ថកិច្ច​ជំនាញខេត្តបាត់ដំបងកំពុង​ធ្វើការ​ត្រួតពិនិត្យ និងធ្វើ​កោសល្យវិច័យ​រក​ប្រភព និង រក​អត្តសញ្ញាណ​ជនរងគ្រោះ និងសហការគ្នាតាមចាព់ឃាតកឲ្យបាន ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here