ស្រវឹងបោចសក់វាយប្អូនស្រី និងវាយប្តីនាងរបួសនគរបាលចាប់ខ្លួន

0
100

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​បងថ្លៃ​ផឹកស្រា​​មក​រករឿង​ប្អូនស្រី​បង្កើត ហើយ​វាយ​ប្អូនថ្លៃ​បន្ថែមទៀត តែសកម្មភាពនេះ​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះនាំខ្លួនយកទៅអនុវត្តតាមច្បាប់ ​នៅ​វេលា​ម៉ោង​៦ល្ងាចថ្ងៃ ពុធ ៣រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃ​ទី​១៦ ខែតុលា​នេះ នៅ​ចំណុច​ផ្ទះ​ជន​រង ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ហេង សុខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​ជាង​ថតរូប ។ រីឯជនសង្ស័យ​ឈ្មោះ ស៊ន ថន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល (ត្រូវជាបងថ្លៃជនរងគ្រោះ) ។

សមត្ថកិច្ចដដែល​បាន​ឲ្យ​ដឹងទៀត​ថា នៅ​វេលា​ម៉ោង​១រសៀលថ្ងៃ​ទី​១៦ ខែតុលា​ ជន​រង​គ្រោះ​ពេល​ត្រឡប់​ពី​ដើរ​ថត​រូបគេ​វិញ​មក​ដល់​បានឃើញ​ឈ្មោះ ស៊ន ថន (​ត្រូវជា​បងថ្លៃ ) បាន​ផឹកស៊ី​មិនដឹង​ជា ស្រវឹងស្រា​មក​ពី​កន្លែង​ណា​ទេ បាន​មក​បង្ករឿង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ហើយថែមទាំង​បាន​វាយ​ចាប់​បោច​សក់​ប្រពន្ធ​ជន​រង​គ្រោះ (​ឈ្មោះ ស៊ន នា​) ថែមទៀត។ ពេល ឃើញ​ដូចនេះ​ជន​រង​គ្រោះ និង​បងប្អូន​ជួយ​ឃាត់ ចាប់​ទាញចេញ​តែ​មិន​ព្រម​ស្តាប់ និង​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទេ ក៏​បាន​ទាញ​ដំបង​ឫស្សី​មក​វាយ​ជន​រង​គ្រោះ២-៣ដំបងធ្វើឲ្យ​ជន​រង​គ្រោះរបួសនិង​ភ័យក៏​រត់គេច​ចេញ ហើយ​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូនឲ្យជួយទៅធ្វើអន្តរាគមន៍។ ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ដំបងឫស្សីមួយដើមបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុកកោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធីតែម្តង៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here