បង្ក្រាបទីតាំងជួញដូរសត្វព្រៃមួយកន្លែង រកឃើញសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ

0
95

 ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះបានចេញប្រតិបត្តិការបង្ក្រាបជំនួញ សត្វព្រៃមួយកន្លែងកាលពីព្រលប់ថ្ងៃទី១៧ខែ១០ ឆ្នំា២០១៩  នៅឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ រកឃើញនិងរឹបអូសត្វព្រៃរស់និងសាច់សត្វព្រៃច្រើនប្រភេទ។

ប្រតិបត្តិការនេះមានកិច្ចសហការរួមគ្នាពីកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់, កម្លាំងអន្តរាគមន៍បង្ក្រាបបទ ល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE), មេភូមិបឹងរាំង, នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល ។កម្លាំងចម្រុះទាំងនេះបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។
ជាលទ្ធផលក្ណុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន ៖
១/ សាច់ជ្រូកព្រៃស្រស់=100kg
២/ ត្រគួតរស់=22kg
៣/ ត្រគួតងាប់=13Kg
៤/ កុកសំបកទំពាំងងាប់=15ក្បាល
៥/ អណ្តើកភ្នំរស់=82ក្បាល=87kg
៦/ អណ្តើកសោមឈ្មោលរស់=128ក្បាល=94kg
៧/ អណ្តើកបិតមុខរស់=៤ក្បាល=03.50kg
៨/ ពស់ចាន់តាម៉មរស់=03kg។
សមត្ថកិច្ចបានឲ្យដឹង បន្ទាប់ពីបង្រ្កាបករណីជួញដូរសត្វព្រៃទាំងនេះ សមត្ថកិច្ចចមម្រុះបានប្រគល់សត្វព្រៃនៅរស់ជូនរដ្ឋបាលព្រៃឈើផ្នែកពេទ្យសត្វយកទៅលែង និងសត្វដែលងាប់យកទៅកប់ចោលព្រមទាំងបានចាត់ការចំពោះឈ្មួញជាម្ចាស់ទីតាំងតាមនិតិវិធីច្បាប់ផងដែរ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here