ឡើងផ្ទះគេលួចបានម៉ូតូមួយគ្រឿងមកលាក់ទុកក្នុងផ្ទះខ្លួនឯងនគរបាលតាមក្របួចជាប់

0
96

 ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលស្រុកទឹកផុស បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង ១១និង ១០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩  បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូអ្នកភូមិ១គ្រឿង ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិក្រាំងម៉រ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ ណាន ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។រីឯជនសង្ស័យឈ្មោះ ហេង ហួត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំខាងលើ។

ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូលើផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុជនសង្ស័យក៏ឡើងទៅលួច ហើយយកមកលាក់ទុកនៅផ្ទះរបស់ខ្លួន។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តាំងក្រសាំង ហើយនៅវេលាម៉ោង ១១និង ១០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចនគរបាលស្រុកទឹកផុសស្រាវជ្រាវដឹង ក៏បានទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ ហើយរឹបអូសវត្ថុតាងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-8576ជារបស់ជនរងគ្រោះរួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here