កន្លែងភ្នាល់បាល់យីហោ ​«CH net»និង​ហ្គេ​ម​បាញ់​ត្រី ទើបបង្ក្រាបបាន២ខែ អីលូវបើកលេងដដែល​

0
100

​ភ្នំពេញ​ ៖​ មិនដឹងថាម្ចាស់ទីតាំង​បើក​ល្បែងស៊ីសង​ភ្នាល់​បាល​់ និង​ហ្គេ​ម​បាញ់​ត្រីចំនួន​២​កន្លែងដែល​ កំពុងជ្រក​ក្រោម​ណេ​ត​ព័ត៌មាន​យីហោ ​«CH net»​ ស្ថិតនៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ មានខ្នងធំប៉ុនយក្សប៉ុនណាទេ បានជាពេលនេះបាន​បើក​ដំណើរការ​ឡើ​វិញ​ដដែល បន្ទាប់​ពី​អាជ្ញាធរ​ទើបតែ​បង្ក្រាប​បាន​​​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ​។

​ក្នុង​ការ​បើក​ដំណើរការវិញ​​នោះ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងនិយាយឲ្យដឹងថា ម្ចាស់​​ទីតាំងមួយនេះពិតជាមាន​ឥ​ទ្ធិ​ពលខ្លាំងណាស់ដោយគ្រាន់​ហែក​ស្លាក​យីហោធំៗ​ចេញ​ ដើម្បី​បំ​ភាន់​​ភ្នែក​មហាជន និងសមត្ថកិច្ចប៉ុណ្ណោះ​​ ។

ប្រជាពលរដ្ឋរស់នៅសង្កាត់ កាកាប២បាននិយាយថា ទីតាំង​ល្បែងស៊ីសង​ទាំងនោះ ១​-ស្ថិត​នៅផ្លូវ​ចូល​វត្ត​តាំង​កសាង ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ទី​២-ស្ថិត​នៅផ្ទះ​លេខ​៣​អា ផ្លូវ​លេខ​២០០៦ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍៍​សែន​ជ័យ (​អតីត​បន្ទប់​ពី​គ្រោះ​ និង​ព្យាបាល​ជំ​ដឺ​បេះដូង ខាងលិចសួន​កុមារ​)​ ។ ទីតាំង​ទាំង​ពីរ​នេះ ​ត្រូវ​បាន​គេ​ដឹងទៀត​ថា ជាទី​តាំង​ល្បែងស៊ីសង​តាម​អន​ឡាញ រួម​មាន​ភ្នាល់​បាល់ និង​ហ្គេ​ម​បាញ់​ត្រី ​ដែល​មាន​យីហោ CH net» ​ដែល​ជ្រក​ក្រោម ច្បាប់​ណេ​ត​ព័ត៌មាន មាន​មេការ​ឈ្មោះ ព្រំ ណា​រាជ្យ ។

កន្លង​មក ​ទីតាំង​២​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ ដោយ​លោកប៉ា​ង លី​ដា ​អភិបាលរង បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​ទីតាំង​ទី​១​ ចុះ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិ​ថុនា ដោយ​ដកហូត​បាន​ទូហ្គេ​ម​បាញ់​ត្រី​​ស៊េរី​ទំនើប​ចំនួន៧​គ្រឿង​,​ កំ​ព្យូ​ទ័​រចំនួន​២៧​គ្រឿង , និង​កៅអីចំនួន​២៩​គ្រឿង ។​ដោយឡែក ទី​២​ក៏​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដែរ កាលពី​កំឡុង​ដើមខែ​ឧសភា ​តែ​ពេល​នេះ​ បាន​ដំ​ណើ​រការ​ស្របគ្នាឡើង​វិញ​ហើយ ។

គួរ​បញ្ជាក់​ នៅ​ក្នុង​មូលដ្ឋានខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីតាំង​ល្បែងស៊ីសង តាម​អន​ឡាញ​គ្រប់​ប្រភេទ ជា​ច្រើន​កន្លែង កំពុង​តែ​ដំណើរការ​ដោយ​រលូន ដូច​ជាទី​តាំង​ខាងលើ ​និងកន្លែង​ខ្លះ បន្ទាប់​ពី​ដំណើរការ​មិន​បាន​ប៉ុន្មាន​ផង ​បាន​ហែក​ឡូ​ហ្គោ​ស្លាក​យីហោ​ចេញ​ដូច​ជា​នៅ​ផ្លូវ​ចូល​រោងចក្រ​ឃ្យូ​អឹ​ម​អាយ​(QMI)​ចូល​ពី​ផ្លូវជាតិ​លេខ​៤ ប្រមាណ​២០០​ម៉ែត្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ជាដើម ។

គេមិនដឹងថាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹងពីការបើក​ល្បែងស៊ីសង​ភ្នាល់​បាល​់ និង​ហ្គេ​ម​បាញ់​ត្រីឡើងវិញឬយ៉ាងណាទេ​ ឬមួយដឹងដែរតែធ្វើមិនដឹងមិនឮ ព្រោះបានលាភពីល្បែងស៊ីសងនៅទីតាំងខាងលើនេះ ?  ៕ អូន

ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here